+855 16 757 168     samnob@keiladaily.com
KD Logo

Klopp ថា Keita នៅមិនទាន់សម្របខ្លួនបានពេញលេញនៅឡើយទេ ត្រូវការពេលថែមទៀត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 473

អ្នកចាត់ការ Liverpool លោក Jurgen Klopp សារភាពថាខ្សែបម្រើ Naby Keita នៅមិនទាន់បង្ហាញសមត្ថភាពកំពូលរបស់គេនៅឡើយទេ ដ្បិតកំពុងបន្តសម្របខ្លួននៅអង់គ្លេសនៅឡើយ។

ប្រធានក្រុមជម្រើសជាតិហ្គីណេវ័យ២៣ឆ្នាំបានចូលលេង១៨លើកតាំងពីផ្លាស់មកពី RB Leipzig ក្នុងតម្លៃ៥២លានផោនក្នុងរដូវក្ដៅឆ្នាំ២០១៧ តែមិនបានលេងក្នុង៣ប្រកួតចុងក្រោយរួមទាំងពេលចាញ់ Manchester City ផងដែរ។

Keita បានចាប់ផ្ដើមរដូវកាលយ៉ាងគួរឱ្យសរសើរ ប៉ុន្តែរបួសខ្លះៗបានរារាំងដំណើរវិវឌ្ឍរបស់គេ។ ទោះយ៉ាងណា លោក Klopp មិនថ្នាំងថ្នាក់ឡើយ ហើយនឹងផ្ដល់ពេលបន្ថែមទៀតដល់គេដើម្បីសម្របខ្លួន។

អ្នកចាត់ការជនជាតិអាល្លឺម៉ង់និយាយថា៖ “ខ្ញុំបាននិយាយទៅកាន់ Naby។ គ្រប់យ៉ាងគឺល្អ។ ខ្ញុំពិតជារីករាយចំពោះ Naby។ តើគេអាចមានទំនុកចិត្តច្រើនជាងនេះទេក្នុងការប្រកួត? បាទ អាច! តើគេចំជាកីឡាករដែលលេងដល់ចំណុចកំពូលរបស់គេដូចកាលនៅ Leipzig ឬទេ? ទេ។ គេនៅសម្របខ្លួននៅឡើយ។ រឿងគឺអីចឹង។ គ្រប់គ្នាបានឃើញថាគេចំណានយ៉ាងណាពេលចាប់ផ្ដើមរដូវកាល។ ការលេងទល់នឹង Tottenham ជាការប្រកួតអស្ចារ្យមួយសម្រាប់គេ។ តែរបួសខ្លះៗធ្វើឱ្យគេជួបភាពរាំងស្ទះ។ ប៉ុន្តែគេជាកីឡាករអស្ចារ្យម្នាក់ ហើយខ្ញុំពិតជាសប្បាយចិត្តដែលមានរូបគេនៅទីនេះ”៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖