Atletico Madrid បានធ្លាក់ពីពាន Copa del Rey យ៉ាងគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពី Girona ប្រកួតស្មើ៣-៣ក្នុងជើងទី២ ដើម្បីឡើងទៅជុំបន្តតាមរយៈរូបមន្តគ្រាប់បាល់ក្រៅផ្ទះ ខណៈជើងទី១នៅទឹកដី Girona ស្មើគ្នា១-១។
យប់មិញ Atletico បើកការនាំមុខក្នុងនាទី១២តាមរយៈកីឡាករ Nikola Kalinic។ តែនៅនាទី៣៧ Fernandez តាមស្មើឱ្យ Girona វិញ។ ចូលដល់វគ្គទី២ ស្រាប់តែ Stuani ស៊ុតឱ្យក្រុមភ្ញៀវនាំមុខក្នុងនាទី៥៩។ តែនៅនាទី៦៦ Correa ស៊ុតឱ្យ Atletico តាមស្មើ។
ក្រុមលោក Diego Simeone ទំនងគិតថាពួកគេជាអ្នកឡើងទៅជុំបន្តហើយនៅពេល Antoine Griezmann ស៊ុតគ្រាប់នាំមុខក្នុងនាទី៨៤។ ប៉ុន្តែ៤នាទីបន្ទាប់ Garcia ស៊ុតយកស្មើ៣-៣សម្រាប់ Girona។
ដោយឡែក ក្នុងការប្រកួតជើងទី២វគ្គ១៦ក្រុមចុងក្រោយមួយគូទៀតនៅយប់ថ្ងៃពុធទី១៦ខែមករាឆ្នាំ២០១៩ដែរ Real Madrid ចាញ់១-០នៅផ្ទះ Leganes ប៉ុន្តែឡើងទៅវគ្គ៨ក្រុមចុងក្រោយ ដ្បិតកាលជើងទី១ពួកគេបានឈ្នះ៣-០។
Martin Braithwaite ដែលលេងលើកិច្ចសន្យាខ្ចីមកពី Middlesbrough ជាអ្នករកបានគ្រាប់ជ័យជម្នះសម្រាប់ Leganes យប់មិញ។
Real យប់មិញគ្មាន Karim Benzema, Gareth Bale, Luka Modric និង Sergio Ramos ទេ។ អ្នកចាំទី Keylor Navas បានសង្គ្រោះបាល់ជាច្រើនលើក។
Sevilla ដែលកំពុងឈរលេខ៣នៅ La Liga ក៏បានឡើងទៅវគ្គ១/៤ដែរ ក្រោយផ្ដួល Athletic Bilbao ដោយគ្រាប់បាល់សរុប៣-២៕
ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖