+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូបង្វឹក៖រឿង សោភ័ណ្ឌតែងផ្ដួលដៃគូគីឡូធ្ងន់ជាង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 651
      លោកឈិន ក្វាន់ចៃ គ្រូបង្ហាត់ប្រដាល់ក្លិបម្កុដរាជសី រៀបរាប់ថា រឿង សោភ័ណ្ឌ សិស្សលោក ជាអ្នកប្រដាល់ដ៏មានបច្ចេកទេស និងវៃឆ្លាត ហើយ តែងផ្ដួលដៃគូមាឌធំជាខ្លួនជានិច្ច។ លោក ឈិន ក្វាន់ចៃ លើកឡើងទាក់ទងនឹង កីឡាករ រឿង សោភ័ណ្ឌ ៖ «វ៉ៃលឿនដោយសារភ្នែកល្អ វ៉ៃអត់ប្រស់ បើថាម៉ាំងហើយផ្អៀងហើយវេហើយ បើថារាប់ហើយចូលទៀតទៅអ្ហាស់! ណាមួយភ្នែកល្អ វ៉ៃដឹងជំហ៊រ ចំណុចខ្សោយ។ ប៉ិនថាទាស់វាទាបតិច គូប្រកួតអីដាក់ម៉ោមិនដែលបានប៉ិនៗទេ»។ 
 

​​​​​​​​                                            លោកគ្រូ ឈិន ខ្វាន់ចៃ និងកូនសិស្ស (រូបភាពពី កោះសន្ដិភាព)
គ្រូប្រដាល់ពីខេត្តបាត់ដំបងរូបនេះ បន្ថែមថា កីឡាករវ័យ២៥ឆ្នាំដដែលនេះ តែងវ៉ៃតគីឡូឲ្យដៃគូ គិតចាប់ពីឡើងកូដវ៉ៃគីឡូ ៥៧ នៅឆ្នាំ ២០១៣ រហូតដល់វ៉ៃ គីឡូ ៧០ បច្ចុប្បន្ននេះ។ យ៉ាង ណាក្ដី សោភ័ណ្ឌ តែងផ្ដួលដៃគូដែលលើសគីឡូខ្លួនជារឿយៗ រហូតកញ្ឆក់បានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ លោក ឈិន ក្វាន់ចៃ សរសើរសិស្សខ្លួនបន្ថែម ៖ «យើងបើមិនវ៉ៃតគីឡូអត់មានពីណាគេវ៉ៃទេ ពួកថៃអីហ្នឹងគេយកមកគេសួយើង គីឡូ ៦៧ ជួនកាលគេយកមក ៦៩ ៧០ ចេះតែវ៉ៃហើយ បើមិនវ៉ៃអត់បានវ៉ៃទេ»។

 
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                                                                        កីឡាករ រឿង សោភ័ណ្ឌ
ជាថ្នូនឹងភាពល្បីល្បាញប៉ុន្មានឆ្នាំចុងក្រោយនេះ រឿង សោភ័ណ្ឌ ដែលបានផ្ដួលដៃគូឲ្យសន្លប់៤៣ ចំណោមការប្រកួត១៣៧ដង កំពុងកាន់កាប់ខ្សែក្រវាត់៣ក្នុងដៃ ពោល២ខ្សែឈ្នះពីបារាំង ១ខ្សែដណ្ដើមបានពី ឯម ខ្លឹមខ្មៅ និងក៏ជាម្ចាស់ពានរង្វាន់២ទៀត ដែលបានពីការជម្រុះប្រជែងពីកីឡាខ្លាំងៗខ្មែរ និងបរទេសផងដែរ៕

អត្ថបទ៖ ទូរទស្សន៍ PNN
រូបភាព ៖ Facebook & កោះសន្តិភាព
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖