+855 16 757 168     samnob@keiladaily.com
KD Logo

Goretzka រកបាន២គ្រាប់ខណៈ Bayern ស៊ី Hoffenheim បន្ថយគម្លាតជាមួយ Dortmund

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 464

ខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់ Leon Goretzka រកបាន២គ្រាប់ម្នាក់ឯង ស្របពេល Bayern Munich ឈ្នះ៣-១នៅទឹកដី Hoffenheim ក្នុងសប្ដាហ៍ទី១៨ Bundesliga យប់ថ្ងៃសុក្រទី១៨ខែមករាឆ្នាំ២០១៩។

គ្រាប់បាល់របស់អតីតយុវជន Schalke វ័យ២៣ឆ្នាំខាងលើកើតឡើងក្នុងនាទី៣៤ និង៤៥+១ មុន Hoffenheim តបត១គ្រាប់ដោយ Nico Schulz ក្នុងនាទី៥៩។ នៅនាទី៨៧ Robert Lewandowski ស៊ុត១គ្រាប់ទៀតឱ្យ Bayern បញ្ចប់ក្ដីសង្ឃឹមតាមស្មើរបស់ម្ចាស់ផ្ទះ។

ក្រុមលោក Niko Kovac ពេលនេះមាន៣៩ពិន្ទុ នៅក្រោមក្រុមកំពូលតារាង Dortmund ចំនួន៣ពិន្ទុ តែ Dortmund សល់១ប្រកួតក្នុងដៃ។ ខណៈ Hoffenheim មាន២៥ពិន្ទុ ឈរលេខរៀងទី៧។
Dortmund អាចស្ដារការនាំមុខ៦ពិន្ទុលើ Bayern វិញ បើពួកគេឈ្នះក្រុមលេខ៤ RB Leipzig នៅថ្ងៃសៅរ៍នេះ៕



ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖