+855 16 757 168     samnob@keiladaily.com
KD Logo

KMH Cup U18 ៖ ខ្សែការពារ U17 ភ្នំពេញក្រោនម្នាក់ថា ក្រុមនៅស្ទើរទំនាក់ទំនង​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 492


ខ្សែការពារ ប្រុស វុត្ថា លើកឡើងថា​ កង្វះទំនាក់ទំនងក្នុងក្រុម គឺជាដើមចមនៃបរាជ័យថ្ងៃបើកឆាក KMH Cup U18 របស់​យុវជនភ្នំពេញក្រោន។

ក្រុមយុវជនរបស់ជើងឯក​លីគកំពូល៦សម័យបាន​ប្រកួតចាញ់ KMH Academy U18 ២ទល់នឹង១ កាលថ្ងៃអាទិត្យ ទី១៣ សប្ដាហ៍កន្លងទៅ ហើយពួកគេនឹងបន្តជួបម្ចាស់ជើងឯក​ចាស់ យុវជនព្រះខ័នរាជស្វាយរៀង នៅថ្ងៃអាទិត្យ ទី២០ ខែមករា នេះ នៅវេលាម៉ោង៥ល្ងាច។


ប្រុស វុត្ថា រៀបរាប់បែបនេះ ៖ "បើតាមការប្រាប់ពីគ្រូមក ចំណុច​ស្ទើររបស់យើងគឺទំនាក់ទំនងក្នុងក្រុម។ ចំពោះការប៉ះគ្នាជាមួយព្រះខ័នរាជស្វាយរៀងនៅថ្ងៃនេះវិញ គឺ​ខ្ញុំគិតថា វានឹងតានតឹងសម្រាប់យើង​ ព្រោះពួកគេជាក្រុមល្អ ហើយជាក្រុមការពារតំណែងជើងឯកទៀត"។

ក្រៅពីជំនួបទាំងពីរខាងលើ យុវជនវិសាខា ត្រូវប៉ះ Coffee FC U18 នៅវេលាម៉ោង៧យប់ និងបឹងកេត ប៉ះអគ្គិសនី នៅម៉ោង៣រសៀល៕


អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ KMH Cup


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖