+855 16 757 168     samnob@keiladaily.com
KD Logo

ព្រះខ័នរាជស្វាយរៀងមាន៣ប្រកួតមិត្តភាពនៅសៀមរាប

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 435

សមាជិកក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានធ្វើដំណើរទៅកាន់ទឹកដីខេត្តសៀមរាបសម្រាប់ការបោះជំរំហ្វឹកហាត់ និង​ប្រកួតមិត្តភាពរយៈពេល​៦ថ្ងៃ។


ក្នុងនោះ ក្រុមជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៦សម័យ ត្រូវសមជើងជាមួយអង្គរថៃហ្គឺរ នៅថ្ងៃអង្គារ ទី២២ ខែមករា, ប៉ះសៀមរាបអេហ្វស៊ីថ្ងៃទី២៤ ខែមករា និងថ្ងៃសុក្រ ទី២៥ ខែមករា ជួបសូលទីឡូអង្គរ មុនវិលមកភ្នំពេញវិញមួយថ្ងៃបន្ទាប់។

ការប្រកួតទាំងអស់នឹងធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទី នាកីឡដ្ឋានស្វាយធំ។


លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀងបញ្ជាក់ថា ការសំងំនៅទឹកដីប្រាង្គប្រាសាទមួយរយៈនេះដើម្បីពង្រឹងខ្លួន និងឲ្យកីឡាករកាន់តែយល់ពីក្រុម៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖