+855 16 757 168     samnob@keiladaily.com
KD Logo

កម្ពុជាចាញ់ការប្រកួតពាន Homeless World Cup 2015

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 610
      ក្រុមបាល់ទាត់ក្មេងកំព្រារបស់កម្ពុជា ចាញ់ការប្រកួតកីឡាបាល់ទាត់ជនអាណាថាពិភពលោក ប្រចាំឆ្នាំ២០១៥ (Homeless World Cup 2015) នៅទីក្រុង Amsterdam ប្រទេសហូឡង់។

ក្រុមSmart-Cambodiaរបស់កម្ពុជាឈរនៅក្នុងពូលA  បានចាញ់ទាំង៤ប្រកួតតែម្តង ប៉ុន្តែរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយ គឺគ្រប់ការប្រកួតរបស់កម្ពុជា រកបានគ្រាប់បាល់រហូត គឺមិនដែលបញ្ចប់ក្នុងលទ្ធផលសូន្យមួយប្រកួតណានោះទេ។

ក្រោយពីទទួលបាន៣ពិន្ទុ តាមរយៈការឈ្នះដោយស្វ័យប្រវត្តិក្នុងថ្ងៃបើកឆាក កាលពីថ្ងៃសៅរ៍ ជាមួយក្រុមតំណាងឲ្យប្រកួតមួយ ដែលមិនត្រូវបានគេបង្ហាញឈ្មោះឲ្យបានជាក់លាក់នៅលើ Page ផ្លូវការនៃការប្រកួត Homeless World Cup 2015នោះ ក្រុមកម្ពុជា បានចាញ់ក្រុមមកពីប្រទេស Wale ៧-៥ និងចាញ់ក្រុមមកពី Argentina ៤-៦ កាលពីថ្ងៃអាទិត្យ។

ចំណែកការប្រកួត២លើកចុងក្រោយទៀត កាលពីម្សិលមិញ កម្ពុជា បានបន្តចាញ់ក្រុម ប្រេស៊ីល ៨-១ និងចាញ់ក្រុមមកពីប្រទេស Ramania ៨-៤ ហើយលទ្ធផលនេះបានធ្វើឲ្យកម្ពុជា ឈរនៅលេខរៀងចុងក្រោយគេ(មិនរាប់បញ្ចូលប្រទេសបោះបង់)។ រីឯក្រុមប្រេស៊ីល ទទួលបានចំណាត់ថ្នាក់លេខ១ ដោយឈ្នះទាំង៥ប្រកួត ខណៈ Romania បានលេខ១ ដោយឈ្នះ៤ និងចាញ់១ប្រកួត ហើយ Argentina ដែលឈរនៅលេខរៀងទី៣មាន១២ពិន្ទុ ដោយឈ្នះ៣ និងចាញ់២ប្រកួត ឯ Wale ឈរនៅលេខរៀងទី៤ ដោយមាន៦ពិន្ទុ ជាមួយការឈ្នះ២ និងចាញ់៣ប្រកួត។

គួរបញ្ជាក់ថា អង្គការ Happy Football Cambodia Australia (HFCA) និងអង្គការជាដៃគូឧបត្ថម្ភផ្សេងទៀត ជាអ្នកបញ្ជូនក្រុមជនអាណាថាកម្ពុជាទាំង៦នាក់ ឲ្យទៅចូលការប្រកួត Homeless World Cup 2015 នេះ ហើយព្រឹត្តិការណ៍ ដែលបានចាប់ផ្តើមទាំងពីថ្ងៃទី១២ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៩ ខែកញ្ញានេះ មានក្រុមចូលរួមរហូតដល់៦៣ មកពី៥៣ប្រទេស ដោយក្នុងនោះផ្នែកបុរសមាន៤៧ក្រុម ចែកជា៨ពូល និងផ្នែកនារីចំនួន១៦ក្រុម ចែកជា២ពូល៕

អត្តបទ / រូបភាព ៖ KeilaDaily
 
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖