+855 16 757 168     samnob@keiladaily.com
KD Logo

តារាវ័យក្មេងអង់គ្លេស Sancho បញ្ជូន២គ្រាប់ក្នុងជ័យជម្នះ៥-១របស់ Dortmund

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1533

ខ្សែបម្រើវ័យ១៨ឆ្នាំរបស់អង់គ្លេស Jadon Sancho បានបញ្ជូនបាល់២គ្រាប់ក្នុងជ័យជម្នះ៥-១របស់ Borussia Dortmund លើ Hannover យប់ថ្ងៃសៅរ៍ទី២៦ខែមករាឆ្នាំ២០១៩ ដើម្បីបង្កើនគម្លាតនាំមុខ៩ពិន្ទុនៅ Bundesliga។

Sancho ពេលនេះបានបញ្ជូន៩គ្រាប់ហើយក្នុងលីគកំពូលអាល្លឺម៉ង់ និងស៊ុតចូល៦គ្រាប់ផងដែរ។

Achraf Hakimi បើកការនាំមុខឱ្យម្ចាស់ផ្ទះ Dortmund ក្នុងនាទី២៤ មុន Marco Reus ដាក់គ្រាប់ទី២ក្នុងនាទី៦០។ Mario Gotze ស៊ុតគ្រាប់ទី៣ក្នុងនាទី៦២ពីការបញ្ជូនរបស់ Sancho រួច Raphael Guerreiro ថែម១គ្រាប់ទៀតក្នុងនាទី៦៧ មុន Marvin Bakalorz ស៊ុតលួងចិត្ត១គ្រាប់ក្នុងនាទី៨៦សម្រាប់ Hannover។ នៅនាទី៩០ Sancho បានបញ្ជូនឱ្យ Axel Witsel ស៊ុតគ្រាប់ចុងក្រោយក្នុងការប្រកួត។

Dortmund ពេលនេះមាន៤៨ពិន្ទុពី១៩ប្រកួត ខណៈ Borussia Monchengladbach ឡើងមកឈរលេខ២បណ្ដោះអាសន្នមាន៣៩ពិន្ទុ។ Bayern Munich ក៏មាន៣៩ពិន្ទុដែរ តែទើបលេងបាន១៨ប្រកួត បើពួកគេឈ្នះ Stuttgart នៅថ្ងៃអាទិត្យនេះ ពួកគេនឹងឡើងមកលេខ២វិញ ហើយបន្ថយគម្លាតរបស់ Dortmund មក៦ពិន្ទុវិញ៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖