+855 16 757 168     samnob@keiladaily.com
KD Logo

Dortmund ដាក់តម្លៃលក់ Kagawa ខណៈខ្សែបម្រើជប៉ុនរូបនេះប្រាថ្នាលេងនៅ La Liga មុនចូលនិវត្តន៍

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 6940

ក្លិប Borussia Dortmund ត្រូវបានរាយការណ៍ថាដាក់តម្លៃលក់ខ្សែបម្រើ Shinji Kagawa ក្នុងចន្លោះ២ទៅ៣លានអឺរ៉ូ ស្របពេលពួកគេចង់បញ្ចេញកីឡាករជប៉ុនវ័យ២៩ឆ្នាំរូបនេះមុនទីផ្សាររដូវរងានាខែមករានេះបិទ។

អតីតយុវជន Cerezo Osaka ចូលលេងក្នុងក្របខ័ណ្ឌ Bundesliga បានតែ២លើកប៉ុណ្ណោះក្នុងរដូវកាល២០១៨-១៩នេះ ហើយ២លើកនោះគឺតាំងពីខែកញ្ញាមកម្ល៉េះ។ លើសពីនេះ Kagawa ថែមទាំងត្រូវបានទម្លាក់ទៅលេងក្នុងឈុតទី២របស់ Dortmund ក្នុងក្របខ័ណ្ឌ Regionalliga West ថែមទៀតផង។ អតីតសមាជិក Manchester United រូបនេះបានបញ្ជូនបាល់ទាំង៥គ្រាប់ក្នុងជ័យជម្នះ៥-០លើ Rot-Weiss Essen កាលពី២ខែមុន។

Kagawa បានសារភាពរួចទៅហើយថាគេចង់ផ្លាស់ទៅ La Liga មុនព្យួរស្បែកជើង ហើយសារព័ត៌មាន Bild ចុះផ្សាយថា Dortmund ចង់ធ្វើឱ្យរឿងនោះកើតឡើង ដោយដាក់តម្លៃលក់រូបគេត្រឹម៣លានអឺរ៉ូប៉ុណ្ណោះ។

ទោះបែបនេះក្ដី មកទល់ពេលនេះមានតែក្លិប Bordeaux របស់បារាំងប៉ុណ្ណោះបានដាក់សំណើចង់បាន Kagawa ចំណែកក្លិបនៃលីគកំពូលអេស្ប៉ាញនៅស្ងៀមស្ងាត់។ កិច្ចសន្យា​របស់​គេ​ជាមួយ Dortmund នៅ​សល់​សុពលភាព​ដល់​ឆ្នាំ​២០២០​។

សូមបញ្ជាក់ថា Kagawa ក្លាយជាកីឡាករលើសតម្រូវការនៅ Dortmund ដោយសារ Marco Reus លែងមានរបួស ហើយ Mario Gotze ក៏ស្ថិតក្នុងជម្រើសមុនរូបគេដែរ ខណៈ Sergio Gomez ក៏កំពុងទាក់ចិត្តគ្រូបង្វឹកក្រុមធំ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ 90min

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖