+855 16 757 168     samnob@keiladaily.com
KD Logo

Morata ពិនិត្យសុខភាពរួចរាល់ ត្រៀម​ចេញពី Chelsea ទៅ AT Madrid

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 694

Alvaro Morata បាននិយាយកាលពីថ្ងៃអាទិត្យ ទី​២៧ ខែមករា ថា បានឆ្លងកាត់ការធ្វើតេស្ដសុខភាពនៅក្រុងម៉ាឌ្រីត និងកំពុងទន្ទឹងរង់ចាំត្រលប់មកអេស្ប៉ាញវិញ។

យោងតាមរបាយការណ៍បានឱ្យដឹងថា Morata នឹងចុះកិច្ចសន្យាខ្ចីរយៈពេល១៨ខែ​ ទៅកាន់​ពី Chelsea ទៅ Atletico Madrid។


គម្រោងរបស់គេកើតឡើងបន្ទាប់ការមកដល់របស់ Gonzalo Higuain ដែល Chelsea ខ្ចីពី Juventus។

Morata បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅអេស្ប៉ាញថា: «ខ្ញុំបានចំណាយពេលជាច្រើនថ្ងៃរង់ចាំដំណើរការនេះ"។

កីឡាករវ័យ២៦ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំនៅពេលបានចូលរួមជាមួយ Chelsea ក្នុងតម្លៃ៣០លានផោនក្នុងខែកក្កដាឆ្នាំ២០១៧។

ចាប់តាំងពីពេលនោះមក Chelsea បានបំបែកកំណត់ត្រារបស់ពួកគេដោយការចំណាយលុយ៧១លានផោនទិញអ្នកចាំទី Kepa Arrizabalaga ពី Athletic Bilbao។

Morata បានបង្ហាញខ្លួនចំនួន៧៤ប្រកួតនៅ Premier League សម្រាប់ក្រុមតោខៀវ និងស៊ុតបញ្ចូលទីបានចំនួន១៦គ្រាប់។


ការបង្ហាញចុងក្រោយរបស់គេគឺប៉ះ Nottingham Forest ក្នុងពាន FA Cup នៅថ្ងៃទី០៥ ខែមករា៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖