+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែប្រយុទ្ធក្រិកកើតនៅអង់គ្លេសស៊ុត១គ្រាប់ឱ្យ Stuttgart តែ Bayern សងវិញទក់សាច់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 753

ខ្សែប្រយុទ្ធជម្រើសជាតិក្រិក Anastasios Donis ដែលកើតនៅ Blackburn ប្រទេសអង់គ្លេស បានស៊ុតចូល១គ្រាប់សម្រាប់ Stuttgart ប៉ុន្តែមិនអាចរារាំងក្រុមរបស់គេពីបរាជ័យធ្ងន់នៅទឹកដីក្រុមការពារជើងឯក Bayern Munich បានឡើយ។

Donis វ័យ២២ឆ្នាំបានកើតនៅទីប្រជុំជន Lancashire ពេលឪពុករបស់គេ Giorgos លេងឱ្យ Blackburn Rovers ក្នុងទសវត្សរ៍១៩៩០។ យប់មិញនេះគេបានស៊ុតកោងតាមស្មើឱ្យ Stuttgart ក្នុងនាទី២៦ បន្ទាប់ពី Thiago Alcantara ស៊ុតគ្រាប់បើកឆាកក្នុងនាទីទី៥។

តែនៅវគ្គទី២ Bayern រកបាន៣គ្រាប់ទៀតដោយ Christian Gentner ផ្លាតបាល់ចូលទីខ្លួនឯងក្នុងនាទី៥៥ និងការស៊ុតរបស់ Leon Goretzka ក្នុងនាទី៧១ និង Lewandowski ក្នុងនាទី៨៤។
Bayern ពេលនេះមាន៤២ពិន្ទុពី១៩ប្រកួត ឈរលេខរៀងទី២ នៅក្រោមក្រុមកំពូលតារាង Dortmund ចំនួន៦ពិន្ទុ៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖