+855 16 757 168     samnob@keiladaily.com
KD Logo

ការ៉ាតេពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 663
 ខេមរសហព័ន្ធការាតេដូបានចាប់ផ្ដើមបើកវគ្គបំប៉នសមត្ថភាពមន្ត្រីបច្ចេកទេសរបស់ខ្លួនដើម្បីត្រៀមការប្រកួតជើងឯកជាតិឆ្នាំ២០១៥នាសប្ដាហ៍ក្រោយនេះ ។​​ ជាសហព័ន្ធមួយដែលទើបតែក្រោមចេញពីជម្លោះនោះបានចាប់ផ្ដើមចេញដំណើរអភិវឌ្ឍន៍នូវធនធានរបស់ខ្លួនហើយ ។ មុននេះសហព័ន្ធមួយនេះស្ទើរតែក្លាយជាសហព័ន្ធគ្រួសារទៅហើយតែពេលនេះលោកសាយ ណូរ៉ាដែលជាប្រធានថ្មីបានដឹកនាំសហព័ន្ធដោយប្រើប្រាស់គំនិតរួមនៃសមាជិកប្រតិបត្តិដើម្បីស្វែងរកការរីកចម្រើន ។

លោកឡាច ច័ន្ទដាតាដែលជាអគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ឲ្យដឹងថាជំហានដំបូងយើងចាប់ផ្ដើមកសាងសមត្ថភាពអាជ្ញាកណ្ដាល ចៅក្រម និង មន្ត្រីបច្ចេកទេសនៅថ្នាក់ជាតិជាមុនសិន ហើយ ជាជំហានៗយើងឈានទៅកាន់កម្រិតតំបន់ និង កម្រិតទ្វីបទៀត ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១៦សីហាសហព័ន្ធបានបណ្ដាលមន្ត្រីបច្ចេកទេសចំនួន៤៩នាក់ដែលមកពីក្លឹប សមាគមនានាទូទើងប្រទេសចំនួន ១១ ។ ជាមួយនឹងការបណ្ដុះបណ្ដាលនេះកាលពីថ្ងៃទី៦កញ្ញាកន្លងមកមានសិក្ខាកាមចំនួន២៤នាក់ក្នុងចំណោម៤៩នាក់បានចុះឈ្មោះប្រឡងផ្នែកទ្រឹស្ដី ហើយនៅថ្ងៃទី២០កញ្ញាខាងមុចនេះពួកគេត្រូវចូលរួមប្រឡងម្ដងទៀតដែលនេះជាការអនុវត្តន៍លើទីលានតែម្ដង ។

លោកឆាយ កៀកដែលជាអនុប្រធានខេមរសហព័ន្ធការាតេដូគឺជាអាជ្ញាកណ្ដាលកម្រិតអន្តរជាតិ ។ ស្ទើរតែគ្រប់ការប្រកួតក្នុងកម្រិតតំបន់ និង ទ្វីលោកតែងតែបានទទួលការអញ្ជើញពីសហព័ន្ធការាតេដូអន្តរជាតិទៅបំពេញការងារជាអាជ្ញាកណ្ដាល-ចៅក្រម និង ជាមន្ត្រីបច្ចេកទេសជានិច្ច ។

សម្រាប់ការបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសថ្នាក់ជាតិនេះលោកឆាយ កៀកជាអ្នកឧទ្ទេសនាម និង បង្រៀនដោយផ្ទាល់តែម្ដង ។ការ៉ាតេគឺជាក្បាច់គុនដែលមានប្រភពដើមនៅប្រទេស​ជប៉ុន​​ហើយជនកម្ពុជាទី ១ ដែលបានហាត់រៀនក្បាច់គុននេះមុនគេគឺលោកសូ ប៉េងហុង ។ សហព័ន្ធមួយនេះបានត្រូវបែកបាក់ជាយូរមកហើយតែពេលនេះប្រធានសហព័ន្ធថ្មីប្រកាសហើយថាលោកត្រូវដឹកនាំសហព័ន្ធនេះឲ្យមានសុខដុមឡើងវិញឲ្យទាល់តែបាន ៕

អត្តបទ / រូបភាព ៖ KeilaDaily
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖