២គ្រាប់របស់ Joshua King និងការបញ្ជូន១គ្រាប់ទៀតរបស់ខ្សែប្រយុទ្ធន័រវេសរូបនេះជួយ Bournemouth លត់ Chelsea ៤-០ នៅយប់ថ្ងៃពុធទី៣០ខែមករាឆ្នាំ២០១៩ បណ្ដាលឱ្យក្រុមតោខៀវធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលតារាងទាំង៤។
King បានស៊ុតចូលក្នុងនាទី៤៧និង៧៤ ខណៈ David Brooks ស៊ុតក្នុងនាទី៦៣ និង Daniels ក្នុងនាទី៩០+៥ សម្រាប់ម្ចាស់ផ្ទះ Bournemouth ធ្វើឱ្យ Chelsea ចាញ់ក្នុងលីគជាលើកទី២ជាប់គ្នា ថ្វីបើយប់មិញពួកគេគ្រប់គ្រងបាល់ដល់ទៅ៧០ភាគរយក្ដី។
នេះជាការឈ្នះក្នុងផ្ទះលើកទី២របស់ Bournemouth លើ Chelsea ខណៈលើកទី១ពួកគេឈ្នះក្នុងខែកញ្ញាឆ្នាំ១៩៨៨។
នេះក៏ជាលើកទី២ក្នុងប្រវត្តិសាស្ត្រ Premier League ដែល Chelsea ចាញ់ដោយគម្លាតគ្រាប់បាល់៤គ្រាប់ បន្ទាប់ពីចាញ់ Liverpool ៥-១ ក្នុងខែកញ្ញាឆ្នាំ១៩៩៦។
Chelsea ពេលនេះបានចាញ់ក្នុងក្របខ័ណ្ឌ Premier League ២លើកជាប់គ្នាជាលើកដំបូងតាំងពីខែមីនាឆ្នាំ២០១៨មក៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖