+855 16 757 168     samnob@keiladaily.com
KD Logo

មិនគួរឱ្យជឿ! Fiorentina ពន្លះ Roma ៧-១ ហើយឡើងជួបក្រុមដែលទើបលត់ Juventus

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1670

ក្រុមម្ចាស់ផ្ទះ Fiorentina បានពន្លះ AS Roma ៧-១ ក្នុងវគ្គ៨ក្រុមចុងក្រោយ Coppa Italia យប់ថ្ងៃពុធទី៣០ខែមករាឆ្នាំ២០១៩។

ខ្សែប្រយុទ្ធអ៊ីតាលី​វ័យ​២១​ឆ្នាំ​ Federico Chiesa រកបាន៣គ្រាប់ម្នាក់ឯងក្នុងនាទីទី៧, ១៨, ៧៤ ដែលនេះជាហ៊ែតទ្រីកលើកទី១ក្នុងអាជីពរបស់គេ។

Aleksandar Kolarov រកបាន១គ្រាប់សម្រាប់ភ្ញៀវ Roma ក្នុងនាទី២៨ មុន Luis Muriel និង Marco Benassi ថែមម្នាក់១គ្រាប់ទៀតសម្រាប់ Fiorentina ក្នុងនាទី៣៣និង៦៦។

កូនប្រុសគ្រូ Atletico Madrid: Giovanni Simeone រកបាន២គ្រាប់ចុងក្រោយក្នុងនាទី៧៩ និង ៨៩។

ខ្សែប្រយុទ្ធ Edin Dzeko របស់ Roma ដែលប្ដូរចូល ត្រូវបានបណ្ដេញចេញក្នុងនាទី៧២ដោយសារឈ្លោះជាមួយអាជ្ញាកណ្ដាល។

នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលលេង២ជើង Fiorentina នឹងជួប Atalanta ដែលបានលត់ Juventus ៣-០៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖