+855 16 757 168     samnob@keiladaily.com
KD Logo

លោក Klopp ថាព្រិលលើទីលានរួមចំណែកធ្វើឱ្យ Liverpool បានត្រឹមស្មើ Leicester

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1377

អ្នកចាត់ការ Liverpool លោក Jurgen Klopp ជឿថាព្រិលលើទីលាន Anfield បានរួមចំណែកក្នុងលទ្ធផលស្រងាកចិត្តរបស់ក្រុមកំពូលតារាង Premier League ដែលបានត្រឹមស្មើ១-១ជាមួយក្រុមពាក់កណ្ដាលតារាង Leicester City នៅយប់ថ្ងៃពុធទី៣០ខែមករាឆ្នាំ ២០១៩។ អ្នកចាត់ការជនជាតិអាល្លឺម៉ង់លើកឡើងថាព្រិលបានធ្វើឱ្យ Liverpool កាន់តែពិបាកក្នុងការបញ្ជូនបាល់លឿនៗ។

យប់មិញ Liverpool បាននាំមុខមុនតាំងពីនាទីទី៣ដោយ Sadio Mane តែនៅនាទី៤៥+២ Harry Maguire តាមស្មើឱ្យ Leicester វិញ។ នៅវគ្គទី២គ្មានគ្រាប់បាល់កើតឡើងឡើយ។

លទ្ធផលស្មើនេះ នាំឱ្យ Liverpool ទាញផលចំណេញពីបរាជ័យរបស់ Man City ដើម្បីពង្រីកគម្លាតនាំមុខលើក្រុម Manchester City បានត្រឹម១ពិន្ទុទៀតប៉ុណ្ណោះក្នុងសប្ដាហ៍ទី២៤។ សរុបទៅ Liverpool ពេលនេះមាន៦១ពិន្ទុពី២៤ប្រកួត ខណៈ Man City មាន៥៦ពិន្ទុ ឯ Tottenham មាន៥៤ពិន្ទុ។

ក្រោយការប្រកួតយប់មិញ លោក Klopp និយាយថា៖ “អ្នកបានឃើញថាបាល់ពិតជាមិនរមៀលលឿនទេ។ ប្រសិនបើអ្នកនៅពេលនោះមានបាល់៧០%ទៅ៨០%នៃពេលវេលា វាធ្វើឱ្យជីវិតពិតជាមិនសុខស្រួលឡើយ។ បញ្ហាតែមួយគត់គឺបើបាល់នៅនឹងលើទីលាន ហើយនោះហើយជាករណីដែលចង់និយាយ”។

បន្ថែមលើនេះ លោក Klopp គិតថា Liverpool គួរតែបានបាល់ពិន័យ១១ម៉ែត្រក្នុងវគ្គទី២ នៅពេល Ricardo Pereira បង្កកំហុសលើ Naby Keita។ លោកមិនដឹងថាហេតុអ្វីបានជាអាជ្ញាកណ្ដាលមិនឱ្យប៉េណាល់ទី៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖