+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែបម្រើប៉ារ៉ាហ្គាយបំបែកឯតទគ្គកម្មរបស់ Michael Owen នៅ Newcastle

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 1344

ក្លិប Newcastle United បានបំបែកឯតទគ្គកម្មរយៈពេល១៤ឆ្នាំរបស់ខ្លួន ដោយទិញចូលតារានាំលេងជម្រើសជាតិប៉ារ៉ាហ្គាយ Miguel Almiron ពីក្លិបជើងឯកលីគកំពូលអាមេរិក Atlanta United ក្នុងតម្លៃ២០លានផោន។

តម្លៃនេះបានបំបែកឯតទគ្គកម្មចាស់របស់ Newcastle ដែលបានចាយ១៦លានផោនទិញ Michael Owen ពី Real Madrid ក្នុងឆ្នាំ២០០៥ ហើយក៏បានបំបែកឯតទគ្គកម្មផ្ទេររបស់ Major League Soccer ផងដែរ។

ទោះបែបនេះក្ដី ពិធីបង្ហាញ Almiron មិនមានអ្នកគាំទ្រចូលរួមស្វាគមន៍ចំនួន១៥,០០០នាក់នៅ St James' Park ដូចកាលបង្ហាញ Owen ឡើយ។

សូមបញ្ជាក់ថា កីឡាករវ័យ២៤ឆ្នាំរូបនេះបានផ្លាស់ពី Lanus ទៅ Atlanta United ក្នុងឆ្នាំ២០១៧ ហើយរកបាន១៣គ្រាប់ក្នុងរដូវកាលមុន។

គេបានជាប់ជម្រើសជាតិប៉ារ៉ាហ្គាយក្រុមធំក្នុងឆ្នាំ២០១៥ និងលេងបាន១២ដងមកទល់ពេលនេះ។

ដោយឡែក ខ្សែការពារ Antonio Barreca ក៏បានមកចូលរួម Newcastle លើកិច្ចសន្យាខ្ចីពី Monaco ដល់ចប់រដូវកាលផងដែរ។

Martin Dubravka, Ki Sung-yueng, Fabian Schar, Yoshinori Muto និង Federico Fernandez សុទ្ធតែបានមកចូលរួម Newcastle ក្នុងរដូវក្ដៅកន្លងទៅ ដែលសរុបតម្លៃទាំងអស់ត្រឹម២២លានផោនប៉ុណ្ណោះ៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖