+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកចាត់ការ West Ham ផ្លែដាក់ Klopp ថាធ្លាប់នឹងជ័យជម្នះដោយគ្រាប់អកហ្សឺ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 2095

លោក Manuel Pellegrini បាននិយាយថាអ្នកចាត់ការ Liverpool លោក Jurgen Klopp គឺធ្លាប់នឹងជ័យជម្នះដោយសារគ្រាប់បាល់ជំហរក្រៅល្បែង(អកហ្សឺ/Offside) បន្ទាប់ពី West Ham ប្រកួតស្មើ១-១ជាមួយក្រុមហង្សក្រហមយប់ថ្ងៃចន្ទទី៤ខែកុម្ភៈឆ្នាំ២០១៩។

យប់មិញនេះ James Milner ស្ថិតក្នុងជំហរក្រៅល្បែងមុនពេលបញ្ជូនបាល់ឱ្យ Sadio Mane ស៊ុតគ្រាប់នាំមុខក្នុងនាទីទី២២។ តែនៅនាទី២៨ Michail Antonio ស៊ុតតាមស្មើឱ្យ West Ham វិញ ដើម្បីរារាំង Liverpool មិនឱ្យបង្កើនការនាំមុខលើ Manchester City ដល់៥ពិន្ទុ។

នៅចុងម៉ោង Divock Origi បានខកខានឱកាសល្អមួយដើម្បីឆក់៣ពិន្ទុសម្រាប់ Liverpool ប៉ុន្តែជំហររបស់ Origi ក៏ត្រូវបានមើលឃើញថាក្រៅល្បែង(Offside)ដែរ ហើយគួរណាស់តែអាជ្ញាកណ្ដាលលើកទង់នៅពេលនោះ។

កាលពី៦ឆ្នាំមុន ពោលគឺក្នុងវគ្គ៨ក្រុមចុងក្រោយ Champions League ឆ្នាំ២០១៣ Dortmund របស់លោក Klopp ពេលនោះបានផ្ដួល Malaga របស់លោក Pellegrini ៣-២ ដោយសារគ្រាប់បាល់ក្នុងម៉ោងបន្ថែមបង្គ្រប់២គ្រាប់ ហើយពេលគ្រាប់ជ័យជម្នះ(គ្រាប់ទី៣)កើតឡើងនោះ មានកីឡាករ Dortmund ៤នាក់ស្ថិតក្នុងជំហរក្រៅល្បែង។

ក្រោយការប្រកួតយប់មិញ លោក Pellegrini ដែលជាអតីតអ្នកចាត់ការ Manchester City ផងនោះ និយាយថា៖ “Klopp គឺធ្លាប់នឹងជ័យជម្នះដោយសារគ្រាប់បាល់អកហ្សឺ។ គាត់បានផ្ដួលខ្ញុំទល់នឹង Malaga ដោយសារគ្រាប់បាល់១គ្រាប់ដែលអកហ្សឺ៧ម៉ែត្រ។ ដូច្នេះគាត់មិនអាចរអ៊ូអំពីអ្វីបានទេ។ សម្រាប់គ្រាប់ Liverpool យប់មិញ ពួកគេរកបានដោយអកហ្សឺ១ម៉ែត្រ។ ហើយនៅនាទីចុងក្រោយ Origi អកហ្សឺ១ម៉ែត្រដែរហើយនៅពីមុខអាជ្ញាកណ្ដាលខ្សែបន្ទាត់ទៀត”។

អ្នកចាត់ការជនជាតិឈីលី បន្ថែមថា៖ “ខ្ញុំបាននិយាយមុនប្រកួតហើយថាពួកយើងត្រូវការឈ្នះដើម្បីអ្នកគាំទ្រយើង ហើយប្រសិនពួកយើងអាចផ្ដល់ជំនួយដល់ Manchester City បាន ក៏ល្អ ព្រោះពួកគេក៏ជាក្លិបរបស់ខ្ញុំដែរ។ ប្រហែលនោះជាហេតុផលដែលអ្នកចាត់ការ Liverpool មិនចូលចិត្ត”៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖