+855 16 757 168     samnob@keiladaily.com
KD Logo

អតីតដៃស្ដាំ Sir Alex Ferguson ចូលដឹកនាំជម្រើសជាតិកូឡុំប៊ី ក្រោយឈប់ពីអ៊ីរ៉ង់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 1543

អតីតជំនួយការគ្រូបង្វឹក Manchester United លោក Carlos Queiroz ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមបាល់ទាត់ក្រុមជម្រើសជាតិកូឡុំប៊ី។

លោក Queiroz មានអាយុ 65 ឆ្នាំជាជំនួយការរបស់លោក Sir Alex Ferguson នៅ Man United ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៣ និងម្តងទៀតពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨។


កូឡុំប៊ីគឺជាក្រុមជម្រើសជាតិទី៥ ដែលលោក Queiroz បានទទួលខុសត្រូវបន្ទាប់ពីបានដឹកនាំព័រទុយហ្គាល់, អារ៉ាប់រួម, អាហ្វ្រិកខាងត្បូង និងអ៊ីរ៉ង់។

Queiroz បានជំនួសលោក Jose Pekerman វ័យ៦៩ឆ្នាំដែលបានចាកចេញពីតំណែងកាលពីខែកញ្ញា ២០១៨៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖