លោក Jurgen Klopp អ្នកចាត់ការ Liverpool បាននិយាយថាលោកមិនត្រូវការជំនួយអ្វីឡើយក្រោយពី Man City ឡើងទៅឈរនៅលើកំពូលតារាង Premier League។
Man City បានគ្រងកំពូលតារាងតាមរយៈសំណងគ្រាប់បាល់ បន្ទាប់ពីឈ្នះ Everton កាលពីថ្ងៃពុធ។
Liverpool អាចទទួលបានកៅអីកំពូលតារាងវិញ ប្រសិនបើឈ្នះ Bournemouth នៅថ្ងៃសៅរ៍ ទី០៩ កុម្ភៈ មុនពេល Man City ជួប Chelsea នៅថ្ងៃអាទិត្យ ទី១០ កុម្ភៈ។
លោក Klopp បាននិយាយថាលោកមិនបានអាននូវប្រតិកម្មណាមួយចំពោះលទ្ធផលស្មើរបស់ Liverpool ឡើយ៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖