+855 16 757 168     samnob@keiladaily.com
KD Logo

Sancho បំបែកឯតទគ្គកម្មនៅ Bundesliga តែ Dortmund របូតការនាំមុខ៣គ្រាប់ទៅជាស្មើវិញ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1007

ខ្សែបម្រើស្លាបអង់គ្លេស Jadon Sancho ដែលមានអាយុ១៨ឆ្នាំនិង៣២១ថ្ងៃ ក្លាយជាកីឡាករក្មេងបំផុតដែលរកបាន៨គ្រាប់ក្នុងក្របខ័ណ្ឌ Bundesliga បន្ទាប់ពីគេបានស៊ុតគ្រាប់បើកឆាកសម្រាប់ Dortmund យប់ថ្ងៃសៅរ៍ទី៩ខែកុម្ភៈឆ្នាំ២០១៩។

បន្ទាប់មក Mario Gotze ថែមគ្រាប់ទី២សម្រាប់ម្ចាស់ផ្ទះក្នុងនាទី៤៣ រួច Raphael Guerreiro ថែមមួយគ្រាប់ទៀតក្នុងនាទី៦៦។ តែ Dortmund ប្រែជារបូត២ពិន្ទុយ៉ាងគួរឱ្យភ្ញាក់ផ្អើល ដោយត្រូវ Hoffenheim វាយបករហូតស្មើ៣-៣ ដោយគ្រាប់បាល់របស់ Ishak Belfodil ក្នុងនាទី៧៥និង៨៧ និង Pavel Kaderabek ក្នុងនាទី៨៣។

Dortmund ពេលនេះមាន៥០ពិន្ទុពី២១ប្រកួត នៅពីលើ Bayern Munich តែ៥ពិន្ទុប៉ុណ្ណោះ បន្ទាប់ពី Bayern ឈ្នះ Schalke ៣-១៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖