+855 16 757 168     samnob@keiladaily.com
KD Logo

Liverpool ឡើងឈរកំពូលតារាងវិញ តែកំពុងរង់ចាំអ៊ុតលទ្ធផល Man City

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1020

Liverpool វិលមកឈរកំពូលតារាង Premier League វិញ ក្រោយលត់ Bournemouth ៣-០ យប់ថ្ងៃសៅរ៍ទី៩ខែកុម្ភៈឆ្នាំ២០១៩ ដោយគ្រាប់បាល់របស់ Sadio Mane ក្នុងនាទី២៤, Georginio Wijnaldum ក្នុងនាទី៣៤ និង Mohamed Salah ក្នុងនាទី៤៨។

Liverpool ពេលនេះមាន៦៥ពិន្ទុពី២៦ប្រកួត នៅពីលើ Manchester City ៣ពិន្ទុ។ ប៉ុន្តែប្រសិនម៉ោង១១៖០០យប់ថ្ងៃអាទិត្យទី១០ខែកុម្ភៈនេះ Man City ប្រកួតសប្ដាហ៍ទី២៧ឈ្នះ Chelsea នោះក្រុមលោក Jurgen Klopp នឹងធ្លាក់មកលេខ២វិញ ដោយសារចាញ់ប្រៀបផលសងគ្រាប់បាល់។

ស្ថិតិសំខាន់ៗរបស់ Liverpool៖

-Liverpool បានចាញ់តែ១ដងគត់ក្នុងការប្រកួតពានរង្វាន់ផ្លូវការទល់នឹង Bournemouth ១៥ដង (ឈ្នះ១១ដង ស្មើ៣ដង)។

-Liverpool មិនដែលចាញ់ឡើយក្នុងការប្រកួត Premier League ក្នុងផ្ទះ៣៤ប្រកួតចុងក្រោយ ដោយឈ្នះ២៤ដង ស្មើ១០ដង។

-James Milner ក្នុងរដូវកាល២០១៨-១៩នេះ(៤ assist ក្នុង២១ប្រកួត)បាន assist ច្រើនជាងចំនួន assist សរុបរបស់គេក្នុងរដូវកាលមុនទៅទៀត (៣ assist ក្នុង៣២ប្រកួត)។

-តាំងពីចូលលេងឱ្យក្រុមធំ Liverpool លើកដំបូងក្នុងខែសីហាឆ្នាំ២០១៧មក Andy Robertson បាន assist ក្នុងក្របខ័ណ្ឌ Premier League ច្រើនជាងខ្សែការពារដទៃ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖