+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែបម្រើអ៊ីតាលីវ័យ១៩ឆ្នាំស៊ុត២គ្រាប់ម្នាក់ឯងជួយ Roma ផ្ដួល Porto

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 864

២គ្រាប់របស់យុវជនអ៊ីតាលីវ័យ១៩ឆ្នាំ Nicolo Zaniolo ក្នុងនាទី៧០និង៧៦ ជួយ AS Roma ឈ្នះ២-១លើ Porto ដែលរកបាន១គ្រាប់ក្នុងនាទី៧៩ដោយ Adrian Lopez ក្នុងជើងទី១វគ្គ១៦ក្រុមចុងក្រោយ Champions League យប់ថ្ងៃអង្គារទី១២ខែកុម្ភៈឆ្នាំ២០១៩។

Zaniolo ពេលនេះក្លាយជាយុវជនអ៊ីតាលីក្មេងបំផុតដែលរកបាន២គ្រាប់ក្នុង១ប្រកួតក្នុងពាន Champions League។

សមាជិកU21អ៊ីតាលីរូបនេះ បានផ្លាស់ពី Inter Milan មកចូលរួម Roma ក្នុងតម្លៃ៤លានផោន(៤.៥លានអឺរ៉ូ) ក្នុងរដូវក្ដៅកន្លងទៅ ជាផ្នែកមួយនៃការផ្ទេរ Radja Nainggolan ទៅ Inter ក្នុងតម្លៃ៣៣លានផោន។

អតីត​យុវជន​ថ្នាល Fiorentina និង Virtus Entella ខាងលើ ត្រូវបានលោក Roberto Mancini កោះហៅចូលក្រុមធំជម្រើសជាតិអ៊ីតាលីកាលពីខែកញ្ញាឆ្នាំ២០១៨ ទាំងមិនទាន់ដែលបានចូលលេងក្នុងក្របខ័ណ្ឌ Serie A ម្ដងណាសោះ។

ក្រោយជាប់ជម្រើសជាតិ Roma ក៏ផ្ដើមដាក់ Zaniolo ចូលលេងក្នុងក្រុមធំ ដោយដាក់ក្នុងជម្រើស១១នាក់ដំបូងទល់ Real Madrid ក្នុងពាន Champions League៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖