Sami Khedira របស់ Juventus ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានចង្វាក់បេះដូងមិនប្រក្រតិ ទើបសម្រេចដកខ្លួនពីការប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយជាមួយម្ចាស់ផ្ទះ Atletico Madrid នៅថ្ងៃពុធ ទី២០ ខែកុម្ភៈ។
ស្ថានភាពនេះបណ្តាលឲ្យចង្វាក់បេះដូងមិនទៀងទាត់ និងជារឿយៗមានភាពខុសប្លែកពីធម្មតាហើយអាចនាំឲ្យមានបញ្ហាដូចជាវិលមុខ, ដកដង្ហើមខ្លីៗ និងអស់កម្លាំង។
Khedira វ័យ៣១ឆ្នាំបានលេងត្រឹមតែ១៥ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះដោយសារតែរបួស។
Sami Khedira ស្ថិតនៅក្រុង Turin ដើម្បីពិនិត្យសុខភាព៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖