+855 16 757 168     samnob@keiladaily.com
KD Logo

៤ក្រុមកំពុងរឹងមាំក្នុងលីកដំរីស ខណៈវគ្គជម្រុះសល់១សប្តាហ៍ទៀត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 669
      ក្រុម​បាល់ទាត់​មិនមែន​អាជីព​ចំនួន​៤​ក្រុម​រួមមាន​ក្រុម Narita,Nissay, Bassac និងក្រុម Bayon កំពុងតែមានភាពរឹងមាំ ក្នុងការបន្តដំណើរឡើងទៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៃ​ការ​ប្រកួតបាល់​ទាត់​ក្រប​ខ័ណ្ឌ​លីក​ដំរី(DOMREYSOR LEAGUE 2015) ខណៈ​ក្រុម​ទាំង៤កំពុងមានពិន្ទុនាំមុខជាងក្រុមចំនួន ៨ ទៀត ហើយ​ការ​ប្រកួតជម្រុះតាមពូល នៅសល់ត្រឹម១សប្តាហ៍ទៀតនោះ។

តាមរយៈការប្រកួតនៅលើទីលានដំរី ម្តុំអូរបែកក្អម រៀងរាល់រសៀលថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចំនួន១០សប្តាហ៍កន្លងមកនេះ Narita គឺជាក្រុមដែលបំពេញតួនាទីនៅលើទីលានបានល្អជាងគេ ព្រោះ៩ប្រកួត​កន្លងមកនេះ ពួកគេបា​នឈ្នះ៧ ស្មើ១ និងចា​ញ់ត្រឹម១ដងគត់ ហើយការមាន២២ពិន្ទុ បានជួយឲ្យក្រុមមួយនេះ​កក់​កៅ​​អីនៅវគ្គផ្តាច់ព្រ័ត្ររួចជាស្រេច ដោយនៅសល់២ប្រកួតក្នុងដៃទៀត។

ចំណែកក្រុម Nissay ១០ប្រកួតកន្លងមកនេះ ពួកគេបានឈ្នះ៦ ស្មើ៣ និងចាញ់១ប្រកួត ហើយការមានត្រឹម២១ពិន្ទុ ដោយសល់ត្រឹម១ប្រកួតទៀតនេះ បានធ្វើឲ្យ​ក្រុមមួយនេះមានឱកាសស្ទើរ១០០ភាគរយទៅហើយ ក្នុងការទទួលបានឱកាសឡើងទៅប្រកួតនៅវគ្គបន្ត។

ចំពោះក្រុម Bassac នៅពេលនេះមាន២០ពិន្ទុ ដោយឈ្នះ៦ ស្មើ២ និងចាញ់១ដង ឯ១០ប្រកួតរបស់ក្រុម Bayon បានឈ្នះ៦ ស្មើ១ និងចាញ់៣ដង មាន១៩ពិន្ទុ ហើយតាមរយៈលទ្ធផលនេះ Bassac និង Bayon នៅមិនទាន់ប្រាកដថា ពួកគេបានឡើងទៅវគ្គបន្តនៅឡើយទេ គឺត្រូវរង់អ៊ុតមើលការប្រកួតដែលសេសសល់របស់ពួកគេ នៅចុងសប្តាហ៍នេះជាបន្ត ព្រោះទីតាំងក្នុងតំបន់ Top4 របស់ក្រុមទាំង២ អាចនឹងមានការផ្លាស់ប្តូរ ក្រោមការប្រជែងរបស់ក្រុមចំនួន២ទៀត។

២ក្រុម​ដែល​មាន​នៅ​មាន​ឱកាស​តិច​តួច​ក្នុង​ការ​ប្រជែង Bassac Bayon ដើម្បីឡើងទៅតំបន់ Top4 គឺក្រុម Y FC និងក្រុម EDC ព្រោះក្រុមទាំង២នេះមាន១៧ពិន្ទុដូចគ្នា តែ Y FC នៅសល់២ប្រកួតទៀត ខណៈ EDC សល់តែ១ប្រកួតទៀតទេ។ រីឯក្រុមចំនួន៨ទៀតរួមមាន RFL, Multi Media FC, Goodhill, V.Train, White Tiger និងក្រុម Anvaya Keila បានធ្លាក់ចេញពីការប្រកួតនេះអស់ហើយ គឺនៅសល់ត្រឹមការប្រកួតបង្រ្គប់កិច្ចតែប៉ុណ្ណោះ៕ 

អត្តបទ / រូបភាព ៖ KeilaDaily
 
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖