+855 16 757 168     samnob@keiladaily.com
KD Logo

របួសក្បាលរបស់ឃៀង ម៉េងហួរ ធូរស្បើយ៩០ភាគរយហើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 602

ឃៀង ម៉េងហួរ ប្រាប់ថា របួសក្បាលដែលកើតឡើងតាំងពីប្រកួតទី១ ជាមួយម៉ាឡេស៊ី បានធូរស្បើយ៩០ភាគរយហើយ តែអាចនឹងបន្ត​ពាក់បង់រុំពេលប៉ះវៀតណាមយកលេខ៣ទៀត។

ខ្សែប្រយុទ្ធជម្រើសជាតិ U22 កម្ពុជាប្រាប់ថា នៅថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ នេះនឹងកាត់ចេសចេញ។


កីឡាករមានប្រភពពីក្លិបព្រះខ័នរាជស្វាយរៀងពន្យល់ ៖ "អត់ស្រៀវអីដែរបង តែថ្ងៃហ្នឹងត្រូវទៅកាត់ចេស ហើយពិនិត្យភ្នែកដែរ។ ប៉ះវៀតណាម អាចនឹងត្រូវរុំទៀតសិន"។

គួរដឹងដែរថា U22 កម្ពុជា ត្រូវប៉ះ U22 វៀតណាម យកលេខ៣នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ វេលាម៉ោង៣និង៣០នាទីរសៀល ខណៈថៃ និងឥណ្ឌូនេស៊ី ប្រជែងយកជើងឯក៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ FFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖