+855 16 757 168     samnob@keiladaily.com
KD Logo

Ozil វិលចូលជម្រើស១១នាក់ដំបូងវិញ លេងល្អអស់ស្ទះជួយ Arsenal ឈ្នះ៥-១

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 2537

Arsenal ឈរនៅចំណាត់ថ្នាក់លេខ៤ ពីលើ Manchester United ១ពិន្ទុដដែលក្នុងតារាង Premier League បន្ទាប់ពីលត់ AFC Bournemouth ៥-១ យប់ថ្ងៃពុធទី២៧ខែកុម្ភៈឆ្នាំ២០១៩ ដែលជាជ័យជម្នះលីគក្នុងផ្ទះលើកទី៨ជាប់គ្នារបស់ពួកគេ។

Mesut Ozil បានត្រលប់ចូលជម្រើស១១នាក់ដំបូងវិញ ហើយបានស៊ុតគ្រាប់បើកឆាកក្នុងនាទីទី៤ មុនពេលបញ្ជូនបាល់ឱ្យ Henrikh Mkhitaryan ស៊ុតគ្រាប់ទី២ក្នុងនាទី២៧។ នេះជាការជាប់ក្នុងជម្រើស១១នាក់ដំបូងលើកទី២របស់ Ozil ក្នុងឆ្នាំ២០១៩ តែគេបានចាប់ឱកាសយ៉ាងល្អ។

កំហុសប្រព័ន្ធការពារបានអនុញ្ញាតឱ្យ Bournemouth សង១គ្រាប់វិញក្នុងនាទី៣០ដោយ Lys Mousset។ ប៉ុន្តែក្ដីសង្ឃឹមរបស់ក្រុមភ្ញៀវក្នុងការបញ្ចប់បរាជ័យ៨ប្រកួតជាប់ៗគ្នាបានរលត់រលាយទៅវិញក្រោយចប់វគ្គទី១។

ប្រធានក្រុមកាំភ្លើងធំ Laurent Koscielny ស៊ុតពេញទំហឹងជើងក្នុងនាទី៤៧បុកបង្គោលទីឡងចូលក្នុងសំណាញ់ រួច Pierre Emerick Aubameyang ថែមមួយគ្រាប់ទៀតក្នុងនាទី៥៩។ កីឡាករបម្រុង Alexandre Lacazette ស៊ុតគ្រាប់ចុងក្រោយតាមរយៈបាលហ្វ្រ៊ីឃីកយ៉ាងស្អាតក្នុងនាទី៧៨។

ដំណើរប្រជែងកៅអី Champions League រវាង Arsenal, Man Utd និង Chelsea នៅតែប្រកៀកប្រកិតគ្នា ដ្បិតមាន៥៦ពិន្ទុ, ៥៥ពិន្ទុ និង៥៣ពិន្ទុរៀងៗខ្លួន តែក្រុមខាងក្រោយលេងតិចជាង១ប្រកួត។

ដោយឡែក Arsenal មានការប្រកួតវគ្គ១៦ក្រុមចុងក្រោយ Europa League ទល់នឹង Rennes ដែលនឹងជាកត្តាកំណត់ជោគជ័យរបស់លោក Unai Emery ក្នុងរដូវកាលទី១នៅ Emirates Stadium៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖