+855 16 757 168     samnob@keiladaily.com
KD Logo

Dortmund ចាញ់ក្នុងលីគលើកដំបូងតាំងពីខែធ្នូ ដោយសារថ្វីជើងខ្សែប្រយុទ្ធកូរ៉េខាងត្បូងរបស់ Augsburg

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1255

ក្រុមកំពូលតារាង Bundesliga: Borussia Dortmund រងបរាជ័យក្នុងលីគជាលើកដំបូងតាំងពីខែធ្នូមក បន្ទាប់ពីខ្សែប្រយុទ្ធកូរ៉េខាងត្បូង Ji Dong-won រកបាន២គ្រាប់ម្នាក់ឯងសម្រាប់ FC Augsburg យប់ថ្ងៃសុក្រទី១ខែមីនាឆ្នាំ២០១៩។

Dong-won ដែលជាអតីតសមាជិក Sunderland និងធ្លាប់លេងឱ្យ Borussia Dortmund II ផងនោះ បានបើកការនាំមុខឱ្យម្ចាស់ផ្ទះក្នុងនាទី២៤ រួចថែម១គ្រាប់ទៀតក្នុងនាទី៦៧។

នៅនាទី៨១ Paco Alcacer រកបាន១គ្រាប់សងវិញសម្រាប់ Dortmund ដែលនោះជាគ្រាប់ចុងក្រោយក្នុងការប្រកួត។

ពេលនេះ Dortmund ឈរកំពូលតារាងដដែល មាន៥៤ពិន្ទុពី២៤ប្រកួត ប៉ុន្តែ Bayern Munich នឹងតាមស្មើពិន្ទុប្រសិនពួកគេផ្ដួល Monchengladbach ម៉ោង០០៖៣០កណ្ដាលអធ្រាត្រថ្ងៃសៅរ៍នេះបាន៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖