Bayern Munich រកបានជ័យជម្នះ៥-១នៅទឹកដី Borussia Monchengladbach យប់ថ្ងៃសៅរ៍ទី២ខែមីនាឆ្នាំ២០១៩ ដើម្បីតាមទាន់ពិន្ទុជាមួយ Borussia Dortmund តែនៅឈរលេខ២ក្នុងតារាង Bundesliga ដដែល ដោយសារនៅចាញ់ប្រៀបគ្រាប់បាល់ចំណេញ២គ្រាប់។
យប់មិញនេះ ភ្ញៀវ Bayern បានបើកការសម្រុកតាំងពីកែបាល់ភ្លាម ដ្បិតដឹងថាជ័យជម្នះនឹងធ្វើឱ្យពួកគេមានពិន្ទុស្មើ Dortmund ដែលបានចាញ់ Augsburg ២-១ កាលពីថ្ងៃសុក្រ។
គ្រាន់តែលេងបាន២នាទី Bayern បំបែកពងមាន់បានសម្រេចដោយ Martinez Aguinaga រួច Thomas Muller ថែម១គ្រាប់ទៀតក្នុងនាទី១១ មុន Stindl សង១គ្រាប់វិញសម្រាប់ម្ចាស់ផ្ទះក្នុងនាទី៣៧។
នៅវគ្គទី២ Bayern ថែម៣គ្រាប់ទៀតដោយ Robert Lewandowski ក្នុងនាទី៤៧ និងប៉េណាល់ទីនៅនាទី៩០+១ បន្ទាប់ពី Serge Gnabry ធ្វើបានគ្រាប់ទី៤ក្នុងនាទី៧៥។
បរាជ័យរបស់ Monchengladbach នេះនាំឱ្យ RB Leipzig ឡើងឈរលេខ៣ជំនួស ក្រោយឈ្នះ១-០នៅទឹកដីក្រុមបាតតារាង Nurnberg។
Bayern ពេលនេះមាន៥៤ពិន្ទុពី២៤ប្រកួតស្មើ Dortmund តែ Dortmund មានគ្រាប់បាល់ចំណេញ៣១គ្រាប់ ខណៈ Bayern មាន២៩គ្រាប់៕
ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖