អ្នកចាត់ការ Manchester City លោក Pep Guardiola និយាយថាខ្សែបម្រើ Kevin de Bruyne នឹងអវត្តមានមួយរយៈដោយសាររបួសសរសៃពួរភ្លៅដែលគេបានទទួលរងអំឡុងពេលក្រុមមេឃខៀវឈ្នះ១-០នៅទឹកដី Bournemouth យប់ថ្ងៃសៅរ៍ទី២ខែមីនាឆ្នាំ២០១៩។
តារាជម្រើសជាតិបែលហ្ស៊ិករូបនេះត្រូវបានបង្ខំចិត្តប្ដូរចេញនៅចុងវគ្គទី១ ហើយចូលជំនួសដោយ Riyad Mahrez ដែលជាអ្នកស៊ុតគ្រាប់ជ័យជម្នះយប់មិញក្នុងនាទី៥៥។
យប់មិញនេះ ខ្សែការពារកណ្ដាល John Stones ក៏ត្រូវបានប្ដូរចេញនៅដើមវគ្គទី២ដែរដោយសាររបួស តែលោក Guardiola និយាយថារបួសកីឡាករអង់គ្លេសរូបនេះមិនធ្ងន់ទេ។
ដោយឡែក Man City ពេលនេះឡើងឈរកំពូលតារាង Premier League ជាបណ្ដោះអាសន្ន មាន៧១ពិន្ទុ នៅពីលើ Liverpool ២ពិន្ទុ។ តែក្រុមហង្សក្រហមនឹងឡើងមកឈរលេខ១វិញប្រសិនពួកគេឈ្នះនៅផ្ទះ Everton យប់ថ្ងៃអាទិត្យនេះ៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖