+855 16 757 168     samnob@keiladaily.com
KD Logo

Porto ឡើង​វគ្គ៨ក្រុម UCL ក្រោយទម្លាក់ Roma

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1083

Alex Telles បានស៊ុតបាល់ប៉េណាល់ទីអំឡុងម៉ោងបន្ថែម (Extra Time) ក្រោយពីការពិនិត្យ VAR ដើម្បីបញ្ជូន Porto ទៅវគ្គ៨ក្រុម UEFA Champions League ដោយលទ្ធផល៣ទល់នឹង១ លើ AS Roma នៅថ្ងៃពុធ ទី០៦ ខែមីនា នៅជើងទី២។ សរុបទាំងពីរជើង គឺ Porto ឈ្នះ៤ទល់នឹង៣។


Francisco Soares ស៊ុតគ្រាប់នាំមុខសម្រាប់ក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់នៅនាទី២៦ ប៉ុន្តែ Roma តាមស្មើវិញនាទី៣៧ ដោយបាល់ប៉េណាល់ទីពី Daniel de Rossi។

Moussa Marega ឲ្យ Porto នាំមុខម្ដងទៀត ហើយលទ្ធផល៩០នាទី គឺក្រុមម្ចាស់ផ្ទះឈ្នះ២ទល់នឹង១ ដូចកាល Roma ឈ្នះនៅអ៊ីតាលី។ ដូច្នេះការប្រកួតក៏បន្តរហូតដល់ម៉ោងបន្ថែម១៥នាទីពីរដង។

ការចាប់ឆ្នោតសម្រាប់វគ្គ ១/៤ ផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃសុក្រទី១៥ ខែមីនា៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖