+855 16 757 168     samnob@keiladaily.com
KD Logo

Messi វិលចូលជំរំជម្រើសជាតិអាហ្សង់ទីនវិញជាលើកដំបូងតាំងពី World Cup 2018

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 661

កំពូលខ្សែប្រយុទ្ធ Lionel Messi ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអាហ្សង់ទីនវិញជាលើកដំបូងតាំងពីក្រោយចប់ព្រឹត្តិការណ៍ FIFA World Cup 2018 មក។

តារាឆ្នើមក្លិប Barcelona វ័យ៣១ឆ្នាំរូបនេះបានខកខានការប្រកួតមិត្តភាពរបស់អាហ្សង់ទីនចំនួន៦ប្រកួត បន្ទាប់ពីអាហ្សង់ទីនប្រកួតចាញ់បារាំងក្នុងវគ្គ១៦ក្រុមចុងក្រោយ World Cup នៅរុស្ស៊ីខែមិថុនាឆ្នាំមុន។

ពេលនេះ Messi ត្រលប់ចូលជម្រើសជាតិវិញហើយដោយស្ថិតក្នុងបញ្ជី៣១នាក់សម្រាប់ការប្រកួតមិត្តភាពទល់នឹង វេណេហ្ស៊ុយអេឡា និង ម៉ារ៉ុក ក្នុងខែមីនានេះ។

ទន្ទឹមនឹងនេះ Angel Di Maria របស់ Paris St Germain ក៏ត្រូវបានកោះហៅជាថ្មីផងដែរ។

មានកីឡាករលេងនៅ Premier League ៤នាក់ស្ថិតក្នុងបញ្ជីរបស់លោក Lionel Scaloni គឺខ្សែការពារកណ្ដាល Nicolas Otamendi របស់ Man City, ខ្សែការពារ Juan Foyth របស់ Tottenham, ខ្សែបម្រើ Roberto Pereyra របស់ Watford និងតារានាំលេង Manuel Lanzini របស់ West Ham។

ដោយឡែក Sergio Aguero របស់ Man City និង Gonzalo Higuain នៅតែបន្តអវត្តមានតាំងពីក្រោយ World Cup 2018 មក ស្របពេល Mauro Icardi របស់ Inter Milan គ្មានឈ្មោះ ហើយ Erik Lamela និង Paulo Gazzaniga របស់ Tottenham ត្រូវបានទម្លាក់៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖