+855 16 757 168     samnob@keiladaily.com
KD Logo

Fellaini ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិក្រោយជួយបែលហ្ស៊ិក១២ឆ្នាំ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 552

ខ្សែបម្រើប្រយុទ្ធ Marouane Fellaini បានប្រកាសចូលនិវត្តន៍ពីក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិកក្នុងវ័យ៣១ឆ្នាំ។

អតីតសមាជិក Standard Liege, Everton និង Manchester United ដែលបច្ចុប្បន្នលេងឱ្យក្លិបចិន Shandong Luneng បានលេងឱ្យបែលហ្ស៊ិក៨៧លើកពីឆ្នាំ២០០៧ដល់២០១៨ ហើយរកបាន១៨គ្រាប់។

កីឡាករដែលជាប់ឈាមជ័រម៉ារ៉ុកដែរនេះបានលេងក្នុងជុំផ្ដាច់ព្រ័ត្រ World Cup ២ដង គឺក្នុងឆ្នាំ២០១៤និង២០១៨នៅរុស្ស៊ីដែលបែលហ្សិកបានលេខ៣។

កីឡាករកម្ពស់១.៩៤ម៉ែត្រនិយាយថា៖ “ខ្ញុំមានអនុស្សាវរីយ៍ដ៏មហស្ចារ្យជាច្រើនហើយខ្ញុំមានមោទកភាពណាស់ដែលបែលហ្ស៊ិកកំពុងឈរលេខ១ក្នុងចំណាត់ថ្នាក់ FIFA។ ខ្ញុំមានអារម្មណ៍ថាដល់ពេលដែលខ្ញុំត្រូវឈប់ហើយ ហើយផ្ដល់ឱកាសដល់កីឡាករជំនាន់ថ្មីដើម្បីបន្តយុគដ៏ជោគជ័យនេះបន្តទៀតក្នុងប្រវត្តិសាស្ត្របាល់ទាត់បែលហ្ស៊ិក”៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖