+855 16 757 168     samnob@keiladaily.com
KD Logo

Roma តែងតាំងលោក Ranieri ជាអ្នកចាត់ការថ្មី ក្រោយបណ្ដេញលោក Di Francesco

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 721

លោក Claudio Ranieri ទទួលបានការងារថ្មីនៅក្លិប Roma ដែលជាក្លិបចាស់របស់លោក ៨ថ្ងៃក្រោយត្រូវបានក្លិប Fulham បណ្ដេញចេញ។

Roma បានតែងតាំងលោក Ranieri ជាអ្នកចាត់ការដល់ចប់រដូវកាល២០១៨-១៩នេះ ដើម្បីជំនួសលោក Eusebio Di Francesco ដែលរងការបណ្ដេញចេញក្រោយក្រុមប្រកួតចាញ់ Porto ក្នុងវគ្គ១៦ក្រុមចុងក្រោយ Champions League។

សូមរំឭកថា លោក Ranieri ធ្លាប់ដឹកនាំ Roma ម្ដងរួចហើយពីឆ្នាំ២០០៩ដល់២០១១។

ការត្រលប់មកដឹកនាំ Roma លើកនេះមានន័យថាជាលើកទី៨ហើយដែលបុរសជនជាតិអ៊ីតាលីវ័យ៦៧ឆ្នាំខាងលើធ្វើការនៅ Serie A បន្ទាប់ពីលោកបានដឹកនាំCagliari, Napoli, Fiorentina, Parma, Juventus និង Inter Milan៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖