Bayern Munich ឡើងទៅឈរកំពូលតារាង Bundesliga ជាលើកដំបូងតាំងពីខែកញ្ញាឆ្នាំ២០១៨មក បន្ទាប់ពីលត់ Wolfsburg ៦-០ យប់ថ្ងៃសៅរ៍ទី៩ខែមីនាឆ្នាំ២០១៩។
គ្រាប់បាល់ទាំង៦របស់ក្រុមលោក Niko Kovac រកបានដោយ Serge Gnabry ក្នុងនាទី៣៤, Robert Lewandowski ក្នុងនាទី៣៧និង៨៥, James Rodriguez ក្នុងនាទី៥២, Thomas Muller ក្នុងនាទី៧៦ និង Joshua Kimmich ក្នុងនាទី៨២។
Bayern ដែលបានគ្រងជើងឯក Bundesliga ៦លើកចុងក្រោយជាប់ៗគ្នា ពេលនេះមាន៥៧ពិន្ទុស្មើ Dortmund ដែលបានផ្ដួល Stuttgart ៣-១យប់មិញ តែ Bayern ឥឡូវលើសគ្រាប់បាល់ចំណេញ២គ្រាប់វិញ៕
ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖