Lionel Messi ស៊ុតបាល់ពិន័យ១១ម៉ែត្រមួយគ្រាប់ពេល Barcelona វាយបកផ្ដួល Rayo Vallecano ៣-១ នៅយប់ថ្ងៃសៅរ៍ទី៩ខែមីនាឆ្នាំ២០១៩ ហើយរក្សាគម្លាតនាំមុខ៧ពិន្ទុដដែលលើ Atletico Madrid នៅ La Liga។
ក្នុងការប្រកួតយប់មិញ ភ្ញៀវ Vallecano បាននាំមុខមុនក្នុងនាទី២៤ដោយកីឡាករ Raul de Thomas ។ Gerard Pique តាមស្មើឱ្យម្ចាស់ផ្ទះវិញក្នុងនាទី៣៨ មុនក្រុមលោក Ernesto Valverde ថែម២គ្រាប់ទៀតក្នុងវគ្គទី២ដោយបាល់ពិន័យ១១ម៉ែត្ររបស់ Messi ក្នុងនាទី៥១ និងគ្រាប់បាល់របស់ Luis Suarez ក្នុងនាទី៨២។
យប់មិញនេះដែរ Atletico បានយកឈ្នះ Leganes ១-០ ដោយគ្រាប់បាល់របស់ Saul។
នៅថ្ងៃអាទិត្យនេះ Real Madrid ប្រកួតនៅទឹកដី Real Valladolid ម៉ោង២៖៤៥៕
ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖