+855 16 757 168     samnob@keiladaily.com
KD Logo

Roma ឈ្នះក្រោមការដឹកនាំប្រកួតទី១របស់អតីតអ្នកចាត់ការ Leicester: Ranieri

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1671

លោក Claudio Ranieri រកបានជ័យជម្នះក្នុងការត្រលប់មកដឹកនាំ Roma ឡើងវិញក្នុងប្រកួតទី១ ដោយក្រុមរបស់លោកបានផ្ដួល Empoli ២-១ ក្នុងផ្ទះខ្លួនឯងក្នុងក្របខ័ណ្ឌ Serie A យប់ថ្ងៃចន្ទទី១១ខែមីនាឆ្នាំ២០១៩។

អតីតអ្នកចាត់ការ Leicester City ដែលបានឈ្នះជើងឯក Premier League ២០១៥-១៦ លោក Ranieri ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ Roma កាលថ្ងៃសុក្រសប្ដាហ៍មុនដើម្បីជំនួសតំណែងលោក Eusebio di Francesco ក្រោយក្រុមធ្លាក់ពី Champions League ខណៈលោក Ranieri ផ្ទាល់ទើបត្រូវបាន Fulham បញ្ចេញចេញកាលថ្ងៃទី២៨ខែកុម្ភៈ។

ក្នុងការប្រកួតយប់មិញដែលជាការដឹកនាំលើកដំបូងក្នុងការត្រលប់មក Roma ជាលើកទី២របស់លោក Ranieri នោះ ខ្សែប្រយុទ្ធអ៊ីតាលី Stephan El Shaawawy បានស៊ុតកោងពីចម្ងាយ២៣ម៉ែត្រឱ្យ Roma នាំមុខមុនក្នុងនាទីទី៩។ តែ៣នាទីបន្ទាប់ Nunes Jesus តែតបាល់ចូលទីខ្លួនឯងនាំឱ្យ Empoli តាមស្មើ។

ទោះយ៉ាងណានៅនាទី៣៣ Patrick Schick តែតគ្រាប់៣ពិន្ទុសម្រាប់ Roma។

Roma បានលេង១០នាទីចុងក្រោយជាមួយគ្នាតែ១០នាក់លើទីលាន ដោយសារខ្សែបម្រើ Alesandro Florenzi រងការបណ្ដេញចេញព្រោះកាតលឿង២ដង។

មានការបុកពោះនៅចុងម៉ោងមួយដែរសម្រាប់ក្រុមលោក Ranieri នៅពេល Rade Krunic របស់ Empoli ស៊ុតចូលទី Roma តែគ្រាប់បាល់នោះត្រូវបានលុបចោលបន្ទាប់ពីពិនិត្យ VAR ឃើញថាបាល់បានប៉ះដៃ។

គួរដឹងថា លោក Ranieri បានផ្ដើមអាជីពជាកីឡាករនៅ Roma ក្នុងរដូវកាល១៩៧៣-៧៤ និងបានធ្វើជាអ្នកចាត់ការក្លិបនេះពីខែកញ្ញាឆ្នាំ២០០៩ដល់ខែកុម្ភៈឆ្នាំ២០១១។ លោកបាននាំ Roma ទទួលបានលទ្ធផលល្អបំផុតគឺលេខ២ក្នុងក្របខ័ណ្ឌ Serie A ក្នុងរដូវកាល២០០៩-១០ ដោយចាញ់ក្រុមជើងឯកពេលនោះ Inter Milan ត្រឹម២ពិន្ទុ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖