+855 16 757 168     samnob@keiladaily.com
KD Logo

Preview គូ Barcelona ទល់ Lyon រាត្រីថ្ងៃពុធនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 688

Barcelona នឹងបើកទ្វារកីឡដ្ឋាន Nou Camp ស្វាគមន៍ Lyon ក្នុងជើងទី២វគ្គ១៦ក្រុមចុងក្រោយ Champions League ម៉ោង៣(ម៉ោងកម្ពុជា)យប់ថ្ងៃពុធទី១៣ខែមីនានេះ ខណៈជើងទៅ១នៅបារាំងក្រុមទាំង២ស្មើគ្នា០-០។

ព័ត៌មានក្រុម៖

Philippe Coutinho ប្រហែលចាប់ផ្ដើមការប្រកួតសម្រាប់ Barcelona ទល់ Lyon ថ្វីបើត្រូវបានអ្នកគាំទ្របន្លឺសំឡេងចំអកកាលពីចុងសប្ដាហ៍មុនក្ដី។ Coutinho អាចជំនួសរ៉ូល Ousmane Dembele ដែលមានបញ្ហាសរសៃពួរ ថ្វីបើ Malcom ជាជម្រើសមួយទៀតរបស់លោក Ernesto Valverde ក្ដី។ ខ្សែការពារ Thomas Vermaelen បន្តអវត្តមានដោយសារបញ្ហាភ្លៅ។

ខ្សែបម្រើប្រយុទ្ធដ៏មានឥទ្ធិពលរបស់ Lyon: Nabil Fekir នឹងត្រលប់មកវិញបន្ទាប់ពីជាប់បម្រាមក្នុងជើងទី១។ កីឡាករវ័យ២៥ឆ្នាំរូបនេះរកបាន១២គ្រាប់សម្រាប់ Lyon រដូវកាលនេះ។

ប្រវត្តិជួបគ្នា៖

-តាមការកត់ចំណាំ ក្រុមមួយដែលលេងជើងទី១ក្រៅផ្ទះស្មើ០-០ក្នុងវគ្គខ្វែង Champions League មាន៦៨%បានឡើងទៅជុំបន្ត។
-Barcelona បានឈ្នះការប្រកួតក្នុងផ្ទះទាំង៣ដងទល់នឹង Lyon ក្នុងពាន Champions League ដោយស៊ុតចូល Lyon ១០គ្រាប់ និងរបូតវិញ២គ្រាប់ប៉ុណ្ណោះ។
-ក្នុងពាន Champions League រដូវកាលនេះ ទាំង Barcelona និង Lyon សុទ្ធតែមិនទាន់ចាញ់ដូចគ្នា។ តែ Lyon បានស្មើទាំង៦ប្រកួតចុងក្រោយ ស្មើនឹងកំណត់ត្រារបស់ AEK Athens (2002-03) និង Glasgow Rangers (2005-06)
-Barcelona បានឡើងដល់វគ្គ៨ក្រុមចុងក្រោយចំនួន១១រដូវកាលចុងក្រោយជាប់ៗគ្នា។ លើកចុងក្រោយដែល Barcelona ធ្លាក់ពី Champions League ត្រឹមវគ្គ១៦ក្រុម គឺក្នុងរដូវកាល២០០៦-០៧ ដោយចាញ់ Liverpool។ ចំណែក Lyon វិញបានឡើងដល់វគ្គ៨ក្រុមចុងក្រោយលើកចុងក្រោយបង្អស់ក្នុងរដូវកាល២០០៩-១០៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖