+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកចាំទី គឹម មករា ចូលហ៊ុនជាមួយសាច់ញាតិបើកអាហារដ្ឋាននៅស្រុកកំណើត 

| 1736


អ្នកចាំទីក្លិបបឹងកេត គឹម មករា ប្រាប់ Keila Daily ថា គេ និងបងប្អូនសាច់ញាតិសណ្ដានមួយចំនួនបានចូលហ៊ុនគ្នាបើកអាហារដ្ឋានមួយកន្លែងនៅស្រុកកំណើត ឯភូមិចក ឃុំរកា ស្រុកដូនកែវ ខេត្តតាកែវ ឈ្មោះ "អាហារដ្ឋានសម្រស់ធម្មជាតិភូមិយើង" ប្រមាណជាងមួយខែមកហើយ។


អតីតសមាជិកក្លិបគិរីវង់សុខសែនជ័យ បញ្ជាក់ថា ដើមទុនដំណើរការទាំងមូលសរុបដល់ទៅខ្ទង់៣ម៉ឺនដុល្លារអាមេរិក ដោយបានមកពីការចូលហ៊ុនគ្នា។

កីឡាករធ្លាប់ជាប់ជម្រើសជាតិកម្ពុជារៀបរាប់បែបនេះ ៖ “ហាងបើកជិតផ្ទះ ដោយជួលដីគេ ចូលហ៊ុនគ្នាម្នាក់បន្តិចៗ។ មួយខែដំបូងហ្នឹងអត់មានសូវមានភ្ញៀវប៉ុន្មានទេ អ៊ីចឹងចេះតែខំផុសអីទៅឲ្យគេដឹង ព្រោះទើបតែបើកបានមួយខែហ្នឹង”។


គួរដឹងដែរថា គឹម មករា បានផ្អាកពីអាជីពបាល់ទាត់មួយរយៈដោយសាររបួសសសៃពួរ។ យ៉ាងណាក៏ដោយ កីឡាករមានប្រភពនៅខេត្តតាកែវ អះអាងចូលប្រលូកលើវាលស្មៅវិញនៅពេលសះស្បើយពីរបួស។

សម្រាប់សាធារណៈជនដែលមានបំណងទទួលអាហារពេលទៅដល់ទីតាំងខាងលើ អាចទាក់ទងតាមលេខទូរសព្ទ 069880606៕


អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ ផ្ដល់ឲ្យ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖
Loading...