+855 16 757 168     samnob@keiladaily.com
KD Logo

Privat ៖ ខ្ញុំសង្ឃឹមថា នៅក្លិបថ្មី ខ្ញុំអាចធ្វើបានល្អជាងរដូវកាល 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 329

ខ្សែប្រយុទ្ធ Privat Mbarga បានប្ដេជ្ញាធ្វើឲ្យកាន់តែល្អជាងរដូវកាលមុន ក្រោយចូលរួមជាមួយព្រះខ័នរាជស្វាយរៀង នៅឆ្នាំ២០១៩នេះ ព្រោះរូបគេតែងតែប្រកាន់ខ្ជាប់នូវការប្រឹងប្រែង មិនថាទៅដល់ទីណាឡើយ។


កីឡាករជនជាតិកាមេរូនបញ្ជាក់ថា ក្រុមជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៤សម័យ សម្បូរដោយសមាជិកល្អដែលអាចជួយឲ្យសម្រេចគោលដៅ តែយ៉ាងណា គេនៅតែព្យាយាមថែរក្សាគុណភាពផ្ទាល់ខ្លួនជាអាទិភាព។

 ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀងរៀបរាប់ ៖"គោលដៅរបស់ខ្ញុំ គឺធ្វើឲ្យបានល្អជាងរដូវកាលមុន តែមានតែព្រះទេដែលអាចដឹង។ ទោះទៅដល់ទីណា គឺខ្ញុំនៅតែប្រកាន់ខ្ជាប់នូវការខំប្រឹងប្រែង មិនពឹងផ្អែកលើមិត្តរួមក្រុមពេកទេ ព្រោះបើយើងគិតថា យើងល្អ វានឹងនៅតែប៉ុណ្ណឹង តែបើយើងនៅតែប្រឹង យើងអាចនឹងល្អជាងបច្ចុប្បន្ន។ ម្យ៉ាងទៀតខ្ញុំត្រូវពេលវេលាដើម្បីឲ្យកាន់តែយល់ចិត្តគ្នាក្នុងក្រុម និងតាក់ទិចរបស់គ្រូបង្វឹក"។


Privat ផ្ដើមអាជីពនៅកម្ពុជាដោយលេងឲ្យបឹងកេត មុនបន្តទៅវេស្ទើនភ្នំពេញ, Cambodian Tiger និងអាស៊ីអឺរ៉ុបយូណាយធីតនៅរដូវកាល២០១៨ ដែលរូបគេស៊ុតបញ្ចូលទីបាន២៧គ្រាប់បញ្ចប់នៅលំដាប់ទី២នៃតារាង Top Scorers៕

ប្រភព ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖