+855 16 757 168     samnob@keiladaily.com
KD Logo

ជម្រើសជាតិ U23 កម្ពុជា ហ្វឹកហាត់ល្ងាចនេះ អាចមានវត្តមានអ្នកចាត់ការ Honda

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 748

ប្រភពគួរឲ្យទុកចិត្តមួយបង្ហើបថា លោក Keisuke Honda នឹងធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមីនា ដើម្បីចូលរួមដឹកនាំ​ជម្រើសជាតិអាយុក្រោម២៣ឆ្នាំ។


ដូច្នេះប្រសិនបើគ្មានអ្វីប្រែប្រួលទៅតាមដំណឹងខាងលើ អតីតខ្សែបម្រើជម្រើសជាតិជប៉ុន អាចនឹងមានវត្តមានក្នុងការហ្វឹកហាត់នៅល្ងាចថ្ងៃអង្គារ ទី១៩ ខែមីនា នេះដែរនាពហុកីឡដ្ឋានជាតិ វេលាម៉ោង៥ល្ងាច។

គួរដឹងដែរថា ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ នឹងចាប់ផ្ដើមវគ្គជម្រុះ AFC Cup U23 ពូល H នៅរាជធានីភ្នំពេញ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ដែលមានអូស្ត្រាលី, ឆាយនីសតៃប៉ិ និង​កូរ៉េខាងត្បូង៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖