+855 16 757 168     samnob@keiladaily.com
KD Logo

សារព័ត៌មានបាល់ទាត់ដ៏ធំរបស់បារាំងផ្សាយថា Zidane ចង់បាន Mane ទៅ Real Madrid

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1113

សារព័ត៌មាន France Football បានចុះផ្សាយថា Real Madrid ធ្លាប់គិតចង់បានខ្សែប្រយុទ្ធ Sadio Mane របស់ Liverpool ម្ដងហើយក្នុងរដូវក្ដៅឆ្នាំមុន តែទីបំផុតទៅកីឡាករជម្រើសជាតិសេណេហ្គាល់រូបនេះនៅ Anfield បន្តទៀត។

ប៉ុន្តែឥឡូវ លោក Zinedine Zidane បានត្រលប់មកដឹកនាំ Real Madrid ជាថ្មី ហើយបំណងរបស់លោកក្នុងការពង្រឹងតំបន់ប្រយុទ្ធរបស់ Real ក៏មិនប្រែប្រួលដែរ គឺនៅតែចង់បាន Mane។

កាលពីដើមខែមិថុនាឆ្នាំ២០១៨ France Football ធ្លាប់បានរាយការណ៍ថា Mane ត្រូវបានរំពឹងថាក្លាយជាសមាជិកថ្មីទី១របស់ Real នៅពេលនោះ តែការចាកចេញរបស់លោក Zidane បានបណ្ដាលឱ្យអាក់ខានដំណើរការផ្ទេរ។

អ្នកស្នងតំណែងលោក Zidane ភ្លាមនោះ គឺ Julen Lopetegui ត្រូវបានរាយការណ៍ថាចង់បាន Mohamed Salah វិញ។

តែឥឡូវ លោក Zidane វិលមកបង្វឹក Real វិញ ហើយបំណងរបស់លោកមិនប្រែប្រួលឡើយ គឺនៅតែចង់បាន Mane ទៅរួមក្រុមនៅរដូវក្ដៅខាងមុខដើម្បីត្រៀមរដូវកាលក្រោយ។

Mane កំពុងឈរលេខរៀងទី៤ក្នុងតារាងអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ Premier League ដោយរកបាន១៧គ្រាប់ស្មើ Harry Kane, Pierre-Emerick Aubameyang, Mohamed Salah និងនៅក្រោមអ្នកលេខ១ Sergio Aguero តែ១គ្រាប់ប៉ុណ្ណោះ៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ France Football

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖