ខ្សែការពារ ទេស សម្បតិ្ត យល់ឃើញថា ការមកបង្ហាត់ផ្ទាល់ពីសំណាក់អ្នកចាត់ការ Keisuke Honda ធ្វើឲ្យសមាជិកគ្រប់រូបមានទំនុកចិត្តបន្ថែមទៀតមុនការប្រកួតជម្រុះ AFC Cup U23 នៅពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ ចាប់ពីថ្ងៃសុក្រ ទី២២ ខែមីនា តទៅ។
កីឡាករពីក្លិបបឹងកេតបានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងដែលបានចូលរួមការងារជាអតីតខ្សែបម្រើជាតិជប៉ុន និងថា វាជាក្ដីស្រមៃមួយរបស់គេផងដែរ។
គួរដឹងដែរថា ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះនេះសម្រាប់ពូល H ដោយត្រូវជួបអូស្ត្រាលី, ឆាយនីសតៃប៉ិ និងកូរ៉េខាងត្បូង៕
អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ FFC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖