+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកគាំទ្រម្នាក់ស្លាប់ដោយសារការរត់ជាន់គ្នាក្រៅស្តាតមុនការប្រកួតជម្រុះ Africa Cup of Nations

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 460

សហព័ន្ធកីឡាបាល់ទាត់ហ្ស៊ីមបាបវ៉េនិយាយថាអ្នកគាំទ្រម្នាក់បានបាត់បង់ជីវិតក្នុងការរត់ជាន់គ្នាមួយនៅក្រៅពហុកីឡដ្ឋានជាតិមុនការប្រកួតរបស់ក្រុមជម្រើសជាតិទល់នឹងកុងហ្គោប្រាហ្សាវីល (Congo-Brazzaville) ក្នុងវគ្គជម្រុះ 2019 Africa Cup of Nations ពូល G។

ទោះមានសោកនាដកម្មនោះ តែការប្រកួតនៅតែដំណើរការតាមគម្រោង ហើយ ហ្ស៊ីមបាបវ៉េ ឈ្នះ២-០ ដើម្បីធានាកៅអីទៅលេងជុំផ្ដាច់ព្រ័ត្រជើងឯកទ្វីបអាហ្វ្រិកដែលនឹងធ្វើនៅអេហ្ស៊ីបក្នុងខែមិថុនាខាងមុខ។

ដោយឡែក ក្រុមជម្រើសជាតិសាធារណរដ្ឋប្រធាធិបតេយ្យកុងហ្គោ ក៏បានជាប់ទៅជុំផ្ដាច់ព្រ័ត្រដែរ ក្រោយឈ្នះ១-០លើ លីបេរីយ៉ា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Africa Cup of Nations 2019 នឹងធ្វើនៅអេហ្ស៊ីបពីថ្ងៃទី២១ខែមិថុនាដល់ថ្ងៃទី១៩ខែកក្កដា មាន២៤ក្រុមប្រកួតប្រជែង៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖