+855 16 757 168     samnob@keiladaily.com
KD Logo

បែលហ្ស៊ិកបន្តឈ្នះក្នុងវគ្គជម្រុះ Euro 2020 ស្របពេល Hazard ស៊ុតចូលក្នុងការចូលលេងលើកទី១០០

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 449

ខ្សែប្រយុទ្ធស្លាប Eden Hazard របស់ Chelsea រកបាន១គ្រាប់ក្នុងការចូលលេងលើកទី១០០របស់ខ្លួនសម្រាប់ជម្រើសជាតិបែលហ្ស៊ិក ហើយជួយបែលហ្ស៊ិកឈ្នះ២-០លើ សាយប្រ៊ូស ក្នុងពូល I វគ្គជម្រុះ Euro 2020 យប់ថ្ងៃអាទិត្យទី២៤ខែមីនាឆ្នាំ២០១៩។

Hazard បានស៊ុតឱ្យបែលហ្ស៊ិកនាំមុខក្នុងនាទីទី១០ដោយស៊ុតកោងពីក្នុងប្រអប់។

៨នាទីបន្ទាប់ Michy Batshuayi ញាក់ផុតអ្នកចាំទីហើយស៊ុតគ្រាប់ទី២ ក្រោយទទួលបាល់បញ្ជូនពី Thorgan Hazard។ នេះជាគ្រាប់បាល់ទី១៣ពីការចូលលេង២៥លើករបស់ Batshuayi សម្រាប់ជម្រើសជាតិ។

ទន្ទឹមនឹងនេះ ស្កុតលែន បានផ្ដួល សានម៉ារីណូ ២-០ ខណៈ រុស្ស៊ី លត់ កាហ្សាក់ស្ថាន ៤-០៕




ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖