+855 16 757 168     samnob@keiladaily.com
KD Logo

Jonny Campbell ថា បានចោលឱកាសទៅលេងនៅប្រទេសផ្សេងដើម្បីបន្តអាជីពនៅកម្ពុជា 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 712

ខ្សែការពារជនជាតិអាមេរិកាំង Jonny Campbell បង្ហើបថា ស្ទើរតែចេញទៅប្រកបអាជីពនៅប្រទេសផ្សេងទៀតទៅហើយក្រោយចប់កិច្ចសន្យាជាមួយភ្នំពេញក្រោននៅដំណាច់រដូវកាល២០១៨។ ប៉ុន្តែបន្ទាប់ពីពិភាក្សាជាមួយគ្រូបង្គោល Conor Nestor របស់ព្រះខ័នរាជស្វាយរៀង គេក៏សម្រេចចិត្តបន្តនៅលីគកំពូលកម្ពុជាមួយរដូវកាលទៀត។


កីឡាករមានកំណើតនៅរដ្ឋ Tennessee សង្កត់ធ្ងន់ថា ផែនការដ៏ល្អ និងទំនុកចិត្តពីលោក Conor Nestor ធ្វើឲ្យគេផ្ញើជោគវាសនាបន្តទៀតនៅក្របខណ្ឌ Cambodian League ហើយរំពឹងថា បទពិសោធនៅរដូវកាលមុនជាមួយភ្នំពេញក្រោន ធ្វើឲ្យគេកាន់តែងាយសម្របខ្លួន និងជួយឲ្យក្លិបថ្មីដណ្ដើមបានលទ្ធផលល្អ។

Campbell រៀបរាប់ ៖”ក្រោយចប់កិច្ចសន្យាជាមួយភ្នំពេញក្រោននៅរដូវកាលមុន ខ្ញុំគ្រោងចេញទៅក្រៅប្រទេស តែខ្ញុំបានជួបពិភាក្សាជាមួយគ្រូបង្វឹក Conor Nestor។ គាត់បានបង្ហាញខ្ញុំគ្រប់យ៉ាងនូវគម្រោងសម្រាប់ព្រះខ័នរាជស្វាយរៀង និងការយល់ឃើញរបស់គាត់លើខ្ញុំ បូករួមទាំងទំនុកចិត្តផងដែរ។ ដូច្នេះនេះជាកត្តាដែលធ្វើឲ្យខ្ញុំសម្រេចចិត្តប្រកបអាជីពមួយរដូវកាលទៀតនៅកម្ពុជា។ ខ្ញុំគិតថា ក្រោយលេងនៅភ្នំពេញក្រោនមួយរដូវកាល ខ្ញុំអាចមានបទពិសោធបន្ថែមទៀតពីបាល់ទាត់នៅកម្ពុជា ធ្វើឲ្យស្រួលជាងមុន អ៊ីចឹងខ្ញុំគិតថា ខ្ញុំនឹងអាចជួយក្លិបថ្មីបានច្រើន”។

បន្ទាប់ពីផ្ដើមអាជីពនៅទឹកដីកំណើតនាសហរដ្ឋអាមេរិកមួយរយៈធំ Jonny Campbell ឈានជើងមកកាន់ទ្វីបអាស៊ីលើកដំបូងនៅឆ្នាំ២០១៧ ដោយលេងឲ្យក្លិប Chachoengsao នៅក្របខណ្ឌទី៣ ប្រទេសថៃ មុនផ្លាស់ទៅភ្នំពេញក្រោនរដូវកាល២០១៨។


កីឡាករវ័យ២៧ឆ្នាំអះអាងថា បន្ទាប់ពីហ្វឹកហាត់ត្រៀមជុំគ្នាច្រើនខែមក គេ និងមិត្តរួមក្លិបថ្មីមានការយល់ចិត្តគ្នាយ៉ាងល្អ៕

ប្រភព ៖ PNN Sports
រូបភាព ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖