+855 16 757 168     samnob@keiladaily.com
KD Logo

ជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជានឹងមាននារីនៅឆ្នាំក្រោយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 655
      លោក ងិន សុបញ្ញា អគ្គលេខាធិការកីឡាទ្រីយ៉ាថ្លុងកម្ពុជា ថ្លែងថា សព្វថ្ងៃនេះកីឡាករជម្រើសជាតិទ្រីយ៉ាត្លុង មានតែ៤រូបប៉ុណ្ណោះ ហើយពួកគេសុទ្ធតែជាបុរស។លោកថា ចំនួននេះពុំទាន់ឆ្លើយតបទៅនឹងស្តង់ដាត្រៀមប្រកួតលើឆាកអន្តរជាតិឡើយ។ ដូច្នេះសហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា កំពុងរៀបចំផែនការថ្មី សម្រាប់ឆ្នាំ២០១៦ដោយស្នើបន្ថែមចំនួនអត្តពលិកយ៉ាងហោច៤រូបទៀត ក្នុងនោះត្រូវតែមាននារីជាចាំបាច់។  


​                                                                       លោក ងិន សុបញ្ញា ឈរ​នៅ​ចំ​កណ្ដាល

« តាម​គម្រោង​របស់​យើង បន្ទាប់​ពី​យើង​បញ្ជូន​គាត់​អោយ​ទៅ​ហ្វឹ​ក​ហាត់​ហើយ នៅ​ឆ្នាំ​ក្រោយ​យើង​មាន​គម្រោង​ស្នើ​សុំ ក្រសួង​អប់រំ យុវ​ជន និង​កី​ឡា បន្ថែម​កីឡា​ករ ដោយ​ក្នុង​នោះយើង​ផ្តោត​លើ​កី​ឡាកា​រ​នី ព្រោះ​រាល់​ថ្ងៃ​នេះ កីឡា​ទ្រី​យ៉ា​ត្លុង មិន​ទាន់​មាន​ជម្រើស​ជាតិ​ជានារី​ទេ ។ តាម​ការ​ស្នើរ​សុំ​នោះ យ៉ាង​ហោចណាស់ បាន​កីឡា​ការនី ២​រូប​ដែរ តាម​លទ្ធភាពដែល​ក្រសួងផ្តល់​ជូន​»។

ពាក់​ពន្ធ័​នឹង​សំណូម​ពរ​ខាង​លើ​នេះ ប្រធាន​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​កីឡា​ជាតិ លោក ប៉ុន សុខ បញ្ជាក់​ថា មក​ដល់​ពេល​នេះ មជ្ឈ​​មណ្ឌល​ពុំទា​ន់មា​ន​ផែ​ន​កា​រលើ​ការ​ផ្តល់ជូនកីឡាករ កីឡាការិនី ដល់សហព័ន្ធណា​មួយ​នោះទេ​ ដោយ​ហេតុ​ថាពួ​កត្រូវ​បាន​រំសាយ​ក្រុម​រៀង​ៗ​ខ្លួន។ ម្យ៉ាង​ទៀត ទាំង​សហ​ព័ន្ធ និង​មជ្ឈម​ណ្ឌល បាន​និង​កំពុង​សិក្សា​ផែន​ការ​ថ្មី លើ​ការងារ​ក្រុម​ជម្រើស​ជាតិនេះ​។ 
គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា សហ​ពន្ធ័​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាន​បញ្ជូន​អត្តពលិកចំ​នួន​២រូបទៅស៊ីហ្គេមនៅសិង្ហបុរីកាលពាក់កណ្ដាលឆ្នាំនេះ។ជាលទ្ធផល គឺបានត្រឹមជាប់ចំណាត់​ថ្នាក់​លេខ​៥​ប៉ុ​ណ្ណោះ​​ក្នុ​ង​ចំណោម​៦ប្រទេស។
 
អត្ថបទ៖ ទូរទស្សន៍ PNN
រូបភាព ៖ KeilaDaily
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖