Bayern Munich បានផ្ទេរខ្សែការពារ Lucas Hernandez ពី Atletico Madrid ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំដែលមានតម្លៃខ្លួន៨០លានអឺរ៉ូ។
កីឡាករវ័យ២៣ឆ្នាំដែលបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨ ជាមួយបារាំងនឹងចូលរួមជាមួយក្រុមកំពូលតារាង Bundesliga នៅថ្ងៃទី០១ ខែកក្កដា។
ក្នុងអំឡុងពិនិត្យសុខភាពនៅ Bayern Munich គ្រូពេទ្យរកឃើញថា Hernandez មានបញ្ហាសរសៃពួរត្រង់ជង្គង់ស្ដាំ ហើយបន្ទាប់មកក៏ទទួលការវះកាត់នៅថ្ងៃពុធកន្លងទៅ។
គេបង្ហាញខ្លួន១៥លើកសម្រាប់បារាំង និងចូលលេងគ្រប់ប្រកួតសម្រាប់បារាំងពេលឈ្នះ World Cup នៅរុស្ស៊ី៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖