+855 16 757 168     samnob@keiladaily.com
KD Logo

សារព័ត៌មានវៀតណាមផ្សាយថា ក្លិបអាល្លឺម៉ង់ Monchengladbach ចាប់អារម្មណ៍ Doan Van Hau

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1019

៣សប្ដាហ៍ទៀត Doan Van Hau នឹងឈានដល់វ័យ២០ឆ្នាំ តែមានភាពលេចធ្លោរបស់គេនៅគ្រប់កម្រិតក្នុងក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានឆក់ចំណាប់អារម្មណ៍ក្លិបនៅអាស៊ី និងអឺរ៉ុបមួយចំនួន។

ជាក់ស្ដែងមួយសប្ដាហ៍មុនចាប់ផ្ដើមវគ្គជម្រុះ AFC U23 Championship 2020 ក្លិបអាល្លឺម៉ង់ Borussia Monchengladbach បានបង្ហាញការចង់បានខ្សែការពារក្លិប Hanoi រូបនេះ។ 


ពុំទាន់មានការឆ្លើយតបណាមួយពីសំណាក់សាមីខ្លួននៅឡើយទេក្រោយមានការចុះផ្សាយពីព័ត៌មានខាងលើទាំងនៅអាល្លឺម៉ង់ និងវៀតណាម។ 

Van Hau បាន​បង្ហាញភាពលេចធ្លោក្នុងក្រុម U23 វៀតណាម ដែល​បានឈ្នះប្រ៊ុយណេ, ឥណ្ឌូនេស៊ី និងថៃ យកទីតាំងកំពូលតារាងពូល K ឡើងទៅកាន់វគ្គចុងក្រោយនៅឆ្នាំ២០២០៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ news.zing.vn

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖