+855 16 757 168     samnob@keiladaily.com
KD Logo

Higuain ព្យួរស្បែកជើងពីជម្រើសជាតិអាហ្សង់ទីន ព្រោះចង់មានពេលជាមួយគ្រួសារ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 205

ខ្សែប្រយុទ្ធ Gonzalo Higuain បានប្រកាសចូលនិវត្តន៍ពីក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន។

កីឡាករវ័យ៣១ឆ្នាំដែលបានផ្ទេរទៅកាន់ Chelsea កាលពីខែមករា ក្នុងកិច្ចព្រមព្រៀងខ្ចីជើងពី Juventus បានស៊ុតបញ្ចូលទី៣១គ្រាប់ក្នុងការបង្ហាញខ្លួន៧៥ដងឲ្យក្រុមពពកស។ 


ដោយបានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងរបស់លោកនៅក្នុងឆ្នាំ២០០៩ Higuain បានលេងចុងក្រោយបង្អស់ពេលឈ្នះនីហ្សេរិយ៉ាប្រកួត World Cup ២០១៨ កាលពីខែមិថុនា។

ពន្យល់ពីការសម្រេចចិត្តក្នុងបទសម្ភាសន៍មួយ Higuain បាននិយាយថា: "ពេលវេលារបស់ខ្ញុំជាមួយអាហ្សង់ទីនបានបញ្ចប់ហើយ។ ដើម្បីឱ្យមនុស្សជាច្រើនរីករាយឥឡូវនេះខ្ញុំនឹងមើលវាពីខាងក្រៅតែប៉ុណ្ណោះ។ ខ្ញុំបាននិយាយទៅ (អ្នកចាត់ការទូទៅ Lionel) Scaloni និងប្រាប់គាត់ពីទស្សនៈរបស់ខ្ញុំ។ ខ្ញុំបានធ្វើការសម្រេចចិត្តព្រោះខ្ញុំចង់រីករាយនឹងគ្រួសាររបស់ខ្ញុំ ខ្ញុំចង់ចំណាយពេលវេលាជាមួយកូនស្រីរបស់ខ្ញុំហើយនៅពេលនោះខ្ញុំមានអារម្មណ៍ថា ខ្ញុំបានផ្តល់អ្វីគ្រប់យ៉ាងដល់ប្រទេសរបស់ខ្ញុំ"៕

ប្រែសម្រួល ៖​ តេជះ
ប្រភព ៖ 
talksport

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖