+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូព្រះខ័នរាជបង្ហើបចំណុចលំបាកពីរពេលប៉ះម្ចាស់ផ្ទះសូលទីឡូអង្គរថ្ងៃអាទិត្យនេះ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 515

ប្រព័ន្ធការពារដ៏រឹងមាំរបស់សូលទីឡូអង្គរ គឺជាចំណុចមួយដែលគ្រូបង្គោលព្រះខ័នរាជស្វាយរៀង Conor Nestor ផ្ដល់ការកោតសរសើរ ខណៈក្រុមទាំងពីរត្រូវប៉ះគ្នាសម្រាប់ជំនួបសប្ដាហ៍ទី០២ ក្របខណ្ឌ Cambodian League នៅថ្ងៃអាទិត្យ ទី៣១ ខែមីនា។


ជាមួយគ្នានេះ គ្រូបង្វឹកជនជាតិអៀរឡង់ក៏បានបង្ហើបកង្វល់ផងដែរពាក់ព័ន្ធទៅនឹងទីលានរបស់មានមូលដ្ឋាននៅខេត្តសៀមរាបដែលលោកគិតថា អាចបង្កការលំបាកខ្លះៗដល់កូនក្រុម។ លោកថា នឹងរៀបចំក្រុមឲ្យល្អបំផុតដើម្បីជម្នះឧបសគ្គចម្បងទាំងពីរនេះ។

លោក Conor រៀបរាប់ ៖”ពិតមែនហើយ ពួកគេពិតជាការពារបានយ៉ាងល្អនៅមុខទី ហើយខ្ញុំគិតថា ពួកគេនឹងលេងកាន់តែប្លែកជាងមុនទៀតពេលនៅផ្ទះរបស់ពួកគេ។ តែជាមួយគ្នានេះដែរ ចំណុចហ្នឹងមិនមែនជាការលំបាកតែមួយគត់សម្រាប់យើងទេ គឺកត្តាទីលានក៏បង្កកង្វល់សម្រាប់យើងដែរ។ មើលទៅមិនទាន់ល្អពេញលេញទេ។ នេះជាអ្វីដែលយើងត្រូវជម្នះតាមរយៈការប្រឹងប្រែង និងភាពខ្ជាប់ខ្ជួន”។

ដោយឡែក គ្រូបង្គោលកាន់ A-License បានបង្ហាញអារម្មណ៍រីករាយចំពោះការវិលត្រលប់របស់កូនក្រុមមួយចំនួន។ ក្នុងនោះដែរ លោកថា ខ្សែការពារ រស់ គង់សំរេច បំពេញការងារយ៉ាងល្អ ដោយគេអាចបំពេញចន្លោះខ្វះខាត, ប្រជែង និងគ្រប់គ្រងបាល់ ហើយជំនួយច្រើនដល់មិត្តរួមក្រុម។


គួររំឭកថា ព្រះខ័នរាជស្វាយរៀង បើកឆាកលីគកំពូលកម្ពុជាជាមួយជ័យជម្នះលើអគ្គស្នងការដ្ឋាននគរបាលជាតិ ខណៈសូលទីឡូអង្គរយកបានមួយពិន្ទុពីម្ចាស់ផ្ទះវិសាខា កាលថ្ងៃទី១៧ ខែមីនា កន្លងទៅ៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ CNCC


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖